បង្ក្រាបជាក់ស្ដែង ករណី ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ៥ ជាន់ ស្ថិតក្នុងភូមិឃ្លាំងប្រាក់សង្កាត់ ប្អេរ នៅកំពង់ឆ្នំាង

កំពង់ឆ្នាំង ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២៣ កម្លាំងអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងបានចុះបង្ក្រាបជាក់ស្ដែង ករណី ជួញដូរ នឹងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ៥ ជាន់ ស្ថិតក្នុងភូមិឃ្លាំងប្រាក់សង្កាត់ ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង នឹងបាន ឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ រ៉ា ណារ៉ុង ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង ដកហូតថ្នាំញៀន ០៣កញ្ចប់ នឹងឧបករណ៍ជក់ថ្នាំញៀនមួយចំនួនទៀតផងដែរ ។
សារភាពរបស់ជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនមកកាន់ ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្តដើម្បីចាត់ការបន្ត ៕

អត្ថបទដែលជាប់ទាក់ទង