ទិដ្ឋភាពដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ម៉ាឡេស៊ី
ទិដ្ឋភាពដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ម៉ាឡេស៊ី
(ភ្នំពេញ)៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅទីក្រុង Putrajaya ប្រទេសម៉ាឡេស៊ី បានបញ្ចប់ដោយជោគជ័យ នៅថ្ងៃទី១១ ខែមេសានេះ ដោយមានអ្នកចូលរួមប្រមាណ ៣០០នាក់ ។ ពិធីដង្ហែនេះ ធ្វើឡើងក្រោមវត្តមានលោក ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC អមដំណើរដោលោកបណ្ឌិត សេង ប៊ុនសុង ទីប្រឹក្សាជាន់ខ្ពស់ NOCC, លោកស្រី Hannah Yeoh Tseow Suan រដ្ឋមន្ដ្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី។
គួរដឹងថា ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានចាកចេញពីកម្ពុជា កាលពីថ្ងៃទី២២ ខែមីនា ដោយផ្ដើមដំបូង ពីប្រទេសវៀតណាម មុនបន្ដដំណើរទៅហ្វីលីពីន, ឥណ្ឌូនេស៊ី, ទីម័រខាងកើត មុនបន្ដទៅរៀបចំពិធីដង្ហែនៅប្រទេសម៉ាឡេស៊ី ដោយទទួលបានការគាំទ្រ និងវាយតម្លៃខ្ពស់ពីអាជ្ញាធរកីឡាម៉ាឡេស៊ី ចំពោះពិធីដង្ហែដ៏មានអត្ថន័យនេះ ។ តាមគម្រោងព្រះអគ្គិជ័យកីឡា នឹងបន្ដដំណើរទៅប្រទេសសិង្ហបុរី នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ស្អែកនេះ ៕