ផ្ទះល្វែងមួយកន្លែង ត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង ដោយសារឆ្លងចរន្តអគ្គីសនី
ភ្នំពេញ ៖ កាលពីព្រលប់ៗថ្ងៃច័ន្ទ ទី៣១ ខែមករា ឆ្នាំ២០២២ ដែលជាថ្ងៃសែនធំ ចូលឆ្នាំចិន វៀតណាម នៅចំណុចផ្លូវលេខ០៦ផ្ទះលេខ៩០ បុរីពិភពថ្មីគួរស្រូវ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ឈន សុធា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅកន្លែងកើតហេតុខាងលើ ។ ប្រភេទសំណង់ ផ្ទះល្វែង ទំហំបណ្តោយ ១២ម៉ែត្រ និងទទឹង៤ម៉ែត្រ ខូចខាតសម្ភារៈក្នុងផ្ទះទាំងស្រុង ប៉ុន្តែមិនមានមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់ឡើយ ។
នៅក្នុងហេតុកាណ៍រគ្រោះអគ្គីភ័យនោះ សមត្ថកិច្ចប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន២គ្រឿង ដោយបាញ់ទឹកអស់ចំនួន១២ម៉ែត្រគីប ។ ករណីអគ្គីភ័យបានពន្លត់ចប់ទៅវិញទាំងស្រុង នៅវេលាម៉ោង១៩និង៥៥នាទី ថ្ងៃខែឆ្នាំដដែល ៕