លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ បន្តការងារធ្វើអត្តសញ្ញាណបណ្ណ័ជូនពលរដ្ឋជារៀងរាល់ថ្ងៃ
ព្រះសីហនុ ៖ នៅថ្ងៃទី៣១ មករា ឆ្នាំ២០២២ នេះ លោកវរសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់អោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ អធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានបន្តការងារធ្វើអត្តសញ្ញាណបណ្ណ័ជូនពលរដ្ឋជារៀងរាល់ថ្ងៃធ្វើការ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ តាមនីតិវិធី និងមានរៀបចំប្រពន្ធ័សុវត្ថិភាព ការពារជំងឺកូវីដ១៩ នៅពេលពលរដ្ឋចូលទៅធ្វើអត្តសញ្ញាណប័ណ្ណផងដែរ។ គិតចាប់ពីដើមខែតុលា ឆ្នាំ២០២១ មកចុងខែមករា ឆ្នាំ២០២២នេះ លទ្ធផលផ្តល់អត្តសញ្ញាណប័ណ្ណជូនពលរដ្ឋនៅតាមមូលដ្ឋាន បានចំនួន២៧៦៧នាក់ ប្រុស១៣៧៣នាក់ បោះពុម្ភឡើងវិញចំនួន២៨៦នាក់ ប្រុស ១៨៦នាក់ ។
លោកអធិការបានបន្ថែមថា ការផ្តល់ជូននេះតាមរយៈប៉ុស្តិ៍រដ្ឋបាលទាំង១៥ និងមួយចំនួនបងប្អូនប្រជាពលរដ្ឋមកទទួលនៅប៉ុស្តិ៍រដ្ឋបាល បងប្អូនមួយចំនួនទៀត ត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍ ប្រគល់ជូនដល់លំនៅឋានរបស់ពួកគាត់ តាមជាក់ស្តែង ហើយសម្រាប់បច្ចុប្បន្នមន្ត្រីនៅអធិការដ្ឋាននៅបន្តធ្វើជូនជាប្រចាំថ្ងៃផងដែរ ដូចនេះ បងប្អូនកូនក្មួយៗ គ្រប់អាយុ មិនទាន់ធ្វើ បាត់ ខូច ឬហួសសុពលភាព សូមមកទំនាក់ំនងនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕