យុវជនម្នាក់ បើករថយន្តរេចង្កូតក្រឡាប់ សង្កត់ទៅលើអ្នកជិះម៉ូតូ ដែលកំពុងធ្វើដំណើរ បណ្តាលឲ្យស្លាប់មនុស្ស ២នាក់

បាត់ដំបងៈ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅយប់ ថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ ត្រង់ចំណុចផ្លូវជាតិលេខ ៥៧B ក្នុងក្រុមទី៣៣ ភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
យុវជនរងគ្រោះ ពីរនាក់ ដែលបានស្លាប់ នៅក្នុងថ្លុក ឈាមភ្លាមៗនោះ ឈ្មោះ ធឿន ប៊ុនយ៉ាន អាយុ ២០ ឆ្នាំ រស់ក្នុងនៅភូមិបល្ល័ង្គលើ ឃុំខ្នាចរមាស ស្រុកបវេល និងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ បិត ចិន្តា អាយុ ១៩ឆ្នាំ រស់នៅភូមិព្រៃសង្ហា ឃុំខ្នាចរមាស ស្រុកបវេល ។ ពួកគេ ជិះម៉ូតូម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១AE-៧៦៧៨ ។
មុនពេលកើតហេតុ រថយន្តបង្ក បានធ្វើដំណើរ ក្នុងទិសដៅពីខាងលិច ទៅខាងកើត ក្នុងល្បឿនលឿន លុះពេលមកដល់ចំណុចកើតហេតុ បានរេចង្កូត បង្កឱ្យក្រឡាប់ ទៅលើម៉ូតូ ដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយ បណ្តាលឱ្យស្លាប់មនុស្ស នៅនឹងកន្លែងតែម្តង។
ចំណែកអ្នកបើកបររថយន្ត បានត្រូវគេស្គាល់ថា មានឈ្មោះ ខិត សុភ័ណ្ឌ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ក្រោយកើតហេតុ បានគេចខ្លួន បាត់ ។ ក្នុងហេតុការណ៍នេះ បបុរសនោះ បានបើកបររថយន្ត ម៉ាកនីសាន់ ហ្វ្រនធា (NISSAN FRONTIER) ពណ៌ស ស៊េរី ២០០៦ ពាក់ផ្លាកលេខ បាត់ដំបង 2C 1446 ៕

អត្ថបទដែលជាប់ទាក់ទង