សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាកងទ័ពគប្បីដើរតួនាទីជាកងទ័ពការទូតរក្សាសន្តិភាពស្ថេរភាពបង្កើនជំនឿទុកចិត្តឲ្យប្រជាជនរស់នៅតាមព្រំដែន

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា កងទ័ពគប្បីដើរ តួនាទីជាកងទ័ព ការទូត រក្សាសន្តិភាព ស្ថេរភាព បង្កើនជំនឿទុកចិត្តឲ្យប្រជាជនរស់នៅតាមព្រំដែន មានជំនឿចិត្តប្រកបរបររកទទួលទាន,ជំរុញការអភិវឌ្ឍនៅតាមព្រំដែន និងប្រែក្លាយ ព្រំដែនរឲ្យទៅជាតំបន់ដែលមានសន្តិភាព មិត្តភាព និង ការអភិវឌ្ឍ ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងបែបនេះនៅក្នុងឱកាសអនុញ្ញាតឲ្យនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា (Narongpan Jittkaewtae)មេ បញ្ជាការកងទ័ពជើងគោកភូមិន្ទថៃចូលជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្រ្តីនាល្ងាចថ្ងៃទី ៣ ខែ កុម្ភៈនេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា៖នៅក្នុងជំនួបនោះនាយឧត្តមសេនី យ៍ ណារ៉ុងផាន ចិតកែវថា មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃបានគោរពសម្ដែងនូវអំណរអរគុណយ៉ាងក្រៃលែងនិងបានគោរពជម្រាបជូនសម្ដេច ថា លោកពិតជាមានកិត្តិយសណាស់ ដែលបានព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គប្រោសប្រណីប្រគល់គ្រឿងឥស្សរិយយសសហមេត្រីនៃព្រះរាជាណាចក្រកម្ពុជាជូនដល់រូបលោក ។
លោកមេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃបានជម្រាបជូនសម្ដេចតេជោថានេះជាដំណើរទស្សនកិច្ចចេញក្រៅប្រទេសលើកទីមួយហើយ,ប្រទេសកម្ពុ ជាគឺជាប្រទេសទី ១ដែលលោកបានជ្រើសរើសសម្រាប់ដំណើរទស្សនកិច្ចផ្លូវការក្រៅប្រទេស ។ ក្នុងនាមលោកជាមេបញ្ជាការកងទ័ពជើងគោករបស់ព្រះរាជាណាចក្រថៃលោកសូមគោរព សម្ដែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោជូនចំពោះប្រជាជនកម្ពុជាដែលកម្ពុជាបានទទួលធ្វើជាប្រធានអាស៊ាន,លោកសូមសំដែងនៅការគាំទ្រនូវដំណើរទស្សនកិច្ចរបស់សម្ដេចតេជោទៅកាន់ប្រទេសមីយ៉ាន់ម៉ាកន្លងទៅហើយលោកមានជំនឿថាសម្ដេចតេជោនឹងនាំមកនូវសាមគ្គីភាពនិងវឌ្ឍនភាពសម្រាប់អាស៊ាននៅពេលខាងមុខ។
មេបញ្ជាការកងទ័ពជើងគោកភូមិន្ទថៃបានមានប្រសាសន៍បន្តថាកងទ័ពកម្ពុជានិងកងទ័ពថៃមានទំនាក់ទំនងល្អជាយូរលង់ណាស់មកហើយហើយក្នុងនាមលោកជាមេបញ្ជាការកងទ័ពជើងគោកលោកនិងបន្តទំនាក់ទំនងល្អនេះថែមទាំងនឹងជំរុញកិច្ចសហប្រតិបត្តិការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែ ន ,ប្រយុទ្ធប្រឆាំងគ្រឿងញៀន,ការជួញដូរមនុស្ស,ការកាប់ឈើខុសច្បាប់និងអំពើខុសច្បាប់ដទៃទៀត។លោកបានគោរពប្ដេជ្ញាជូនចំពោះសម្ដេចតេ ជោថាលោកត្រៀមខ្លួនជាស្រេចធ្វើយ៉ាងណាសហប្រតិបត្តិការជា មួយកងទ័ពកម្ពុជាដើម្បីថែរក្សាសន្តិភាពស្ថេរភាពនិងសុវត្ថិភាពសម្រាប់ប្រទេសទាំងពីរ។
ជាការឆ្លើយតបសម្ដេចតេជោ បានសាទរចំពោះនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា ដែលបានតែងតាំងជាអគ្គមេបញ្ជាការកងទ័ពជើងគោក ភូមិន្ទថៃហើយក៏បាន ថ្លែងអំណរគុណជូនចំពោះនាយឧត្តមសេនីយ៍ ណារ៉ុងផាន ចិតកែវថា ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ានផង និង គាំទ្រដំណើរទស្សនកិច្ចរបស់សម្ដេចទៅកាន់ប្រ ទេសមីយ៉ាន់ម៉ាដើម្បីស្វែងរកដំណោះស្រាយបញ្ហានៅប្រទេសមីយ៉ាន់ម៉ាផង ។ ពីនោះទៅទៀតសម្តេចតេជោក៏បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងប្រទេ សទាំងពីរសម្ដេចតេជោបានមានប្រសាសន៍ថាសម្ដេចសង្កេតឃើញថាទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើងហើយជាពិសេសគឺមានជំនឿទុកចិត្តរវាងគ្នាទៅវិញទៅមក,រវាងកងទ័ពនៃប្រទេសទាំងពីរ,ហើយជំនឿទុកចិត្តនេះមានការកើនឡើងជាលំដាប់។ឈរលើទំនាក់ទំនងដ៏ល្អនេះសម្ដេចតេជោក៏បានបន្ថែមថាកងទ័ពគប្បីណាដើរតួនាទីជាកងទ័ពការទូតរក្សាសន្តិ ភាពស្ថេរភាពបង្កើនជំនឿទុកចិត្តឲ្យប្រជាជននៅតាមព្រំដែនមានជំនឿចិត្តប្រកបរបរអាជីវកម្មជំរុញការអភិវឌ្ឍនៅតាមព្រំដែនប្រែក្លាយព្រំដែនឲ្យទៅជាតំបន់ដែលមានសន្តិភាពមិត្តភាពនិងការអភិវឌ្ឍ។
ឆ្លៀតក្នុងឱកាសនោះដែរសម្តេចតេជោក៏បានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលនិងប្រជាជនថៃដែលកន្លងមកបានជួយដល់ពលករកម្ពុជាដែ លកំពុងរស់នៅក្នុងប្រទេសថៃ ហើយក៏បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលនិងប្រជាជនថៃដែលបានជួយដល់ប្រជាជនកម្ពុជាក្នុងគ្រាដែលប្រជាជនកម្ពុជាមានជំងឺដោយបានអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនអាចចូលទៅព្យាបាលក្នុងទឹកដីថៃ ។ ជាទីបញ្ចប់សម្តេចតេជោបានសំដែងនូវការអបអរសាទរជូនចំពោះលោក ជិតកែវថា ដែលលោកត្រូវបានព្រះករុណាព្រះអង្គសព្វព្រះរាជហឫទ័យប្រទានគ្រឿងឥស្សរិយយសសហមេត្រីនៃព្រះរាជាណាចក្រកម្ពុជាជូន ៕

អត្ថបទដែលជាប់ទាក់ទង