ឃា.ត់.ខ្លួនមនុស្ស៣នាក់ជាមួយនឹងវត្ថុតាងមួយចំនួនទៀតពាក់ព័ន្ធនឹងការចុះផ្សព្វផ្សាយលក់តូបនិងផ្ទះល្វែងលើទីតាំងដីផ្សារថ្មគោលចាស់.ស.ង្ស័.យ.ជាតូបនិងផ្ទះល្វែងខ្យល់
បាត់ដំបងៈ កម្លាំងនគរបាលផ្នែកជំនាញស្រុកថ្មគោលបានចុះឃាត់ខ្លួនមនុស្សបីនាក់ ជាមួយនឹងវត្ថុតាងមួយចំនួនទៀត ពាក់ព័ន្ធនឹងការចុះផ្សព្វផ្សាយលក់តូប និងផ្ទះល្វែងលើទីតាំងដីផ្សារថ្មគោលចាស់ សង្ស័យជាតូប និងផ្ទះល្វែងខ្យល់ ឋិតនៅក្នុងភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។
ឃាត់ខ្លួនជនបង្កខាងលើកម្លាំងសមត្ថកិច្ចបានសាកសួរ ណែនាំអប់រំ និងតម្រូវឲ្យធ្វើកិច្ចសន្យាបញ្ឍប់រាល់សកម្មភាពល្មើសផ្សេងៗ រួចអនុញ្ញាតិឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញ។
លោក ជា សម្បត្តិ អភិបាលស្រុកថ្មគោលបានបញ្ជាក់ឲ្យដឹងថា គម្រោងខាងលើ គឺមិនមានឯកសារផ្លូវច្បាប់ណាមួយឡើយ ក្រោយសុំគោលការណ៍លោកអភិបាលខេត្ត លោកបានចាត់ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់ និងកំពុងរៀបចំបែបបទទៅតាមនីតិវិធីច្បាប់ ៕