ឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ករណីជួញដូរនិងដោយខុសច្បាប់នូវសារធាតុញៀន
ខេត្តកណ្តាល ៖ ថ្ងៃទី០៣.ខែកុម្ភៈឆ្នាំ២០២២ ចំណុចភូមិព្រែកថោង ឃុំព្រែកលួងស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ។
ជនសង្ស័យចំនួន០២នាក់ ៖
១-ឈ្មោះឡុង រតនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរមានទីលំនៅភូមិអរិយក្សត្រឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្ត កណ្ដាល(ឃាត់ខ្លួន)ថ្ងៃទី០៣.០២.២០២២ វេលាម៉ោង២៣:០០នាទី។លទ្ធផលតេស្តរកមេរោគកូវីដ19 អវិជ្ជមាន(-)។២-ឈ្មោះគឹម ពិសី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅភូមិសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួន)ថ្ងៃទី០៣.០២.២០២២ វេលាម៉ោង២៣:០០នាទី។
លទ្ធផលតេស្តរកមេរោគកូវីដ19 អវិជ្ជមាន(-)។
វត្ថុតាងចាប់យក៖១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន១១កញ្ចប់មធ្យម(ទម្ងន់៥៤,៤២ក្រាម។២-សំភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។៣-ទូរស័ព្ទចំនួន០២គ្រឿង។៤-ម៉ូតូចំនួន០១គ្រឿងបើតាមលោកវរេសនីយ៍ឯកម៉ែន សុខឃឿនអធិការស្រុកបាននៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលថាមានការជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើភ្លាមនោះកម្លាំងប៉ុស្តិ៍នគរបាលព្រែកលួង សហការណ៍ជាមួយ កម្លាំងប៉ុស្តិ៍នគរបាលព្រែកតាកូវបានចុះទៅបង្រ្កាបឃាត់បានឈ្មោះឡុង រតនា ភេទប្រុសនិងឈ្មោះគឹម ពិសី ភេទស្រី ដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់មធ្យមសំភារៈសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ទូរស័ព្ទចំនួន០២គ្រឿង បន្ទាប់មកសមត្ថកិច្ចនគរបាលក៏បានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដើម្បីបន្តនីតិវិធីតែម្តង។
សារភាពប្រាប់សមត្ថកិច្ចនគរបាលថា ខ្លួនគឺពិតជាបានលក់ថ្នាំញៀនប្រាកដមែនចំពោះថ្នាំញៀនគឺខ្លួនបានទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះ នៅរោងចក្រឆ្នាំង រាជធានីភ្នំពេញ ដោយទិញម្តងតំលៃ១២០០០០០រៀលបានថ្នាំញៀនចំនួន០២កញ្ចប់ធំ ដើម្បីយកមករំលែកទុកសំរាប់លក់បន្ត ៕