សមត្ថកិច្ចឡោមព័ទ្ធបាតុករណាហ្គាយកសំណាកក្រោយរកឃើញបាតុករម្នាក់វិជ្ជមានអូមីក្រុង

ភ្នំពេញ ៖ ក្រុមគ្រូពេទ្យ និងអាជ្ញាធរ បានឡោមព័ទ្ធក្រុមបាតុករណាហ្គាវើលដ៍ ដើម្បីធ្វើតេស្តរកមេរោគកូវីដ១៩ បន្ទាប់ពីរកឃើញនារីជាបាតុករម្នាក់ មានវិជ្ជមានជំងឺកូវីដ១៩ បំប្លែងថ្មីអូមីក្រុង។ ទីតាំង នៅក្បែរស្ថានទូតអូស្ត្រាលី ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាល្ងាចថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
ក្រសួងសុខាភិបាល នៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ នៅលើស្ត្រីមានផ្ទៃពោះម្នាក់អតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវីលដ៍ ហើយប្រកាសតម្រូវឱ្យបុគ្គលិកដែលជាបាតុករទាំងអស់ ត្រូវទៅធ្វើតេស្តកូវីដ-១៩ ដើម្បីទប់ស្កាត់ការឆ្លងទ្រង់ទ្រាយធំ ៕

អត្ថបទដែលជាប់ទាក់ទង