ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់ បណ្តាលឲ្យរបួសធ្ងន់ស្រាល ៤នាក់ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ ៖ នៅ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចុះអន្តរាគន៍ នៅចំណុច ផ្លូវ២១៧ វិថីសម្តេចមុនីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះនេះ សង់អំពីថ្មខាងក្រោម ឈើលើទំហំ ទទឹង១២ បណ្តោយ១៥ម៉ែត្រ។ អគ្គិភ័យនេះ បណ្តាលឲ្យខូចខាតសម្ភារផ្ទះឈើផ្នែកខាងលើអស់ទាំងស្រុង និងបណ្តាលឲ្យមនុស្សរងរបួសចំនួន០៤ នាក់ របួសធ្ងន់ចំនួន ០២ នាក់ របួសស្រាលចំនួន ០២ នាក់។
ប្រតិបត្តិការកងកម្លាំង អន្តរាគមន៍ពន្លត់ អគ្គិភ័យ បាន ប្រើប្រាស់រថយន្តរបស់ការិយាល័យពន្លត់អគ្គិភ័យចំនួន ២១ គ្រឿង ប្រើប្រាស់ទឹកអស់ ៣០រថយន្ត ស្មើរនឹង ១២០ ម៉ែត្រគូប។
រថយន្តជំនួយអន្តរាគមន៍របស់ក្រសួងមហាផ្ទៃចំនួន ០២ គ្រឿង បានប្រើប្រាស់ទឹកអស់ចំនួន ០២ រថយន្តស្មើនឹង ០៨ម៉ែត្រគូប ។ រថយន្តទីក្រុងអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើរនឹង ០៨ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៧ គ្រឿងប្រើប្រាស់ទឹកអស់ ០៧ រថយន្ត សើ្មនឹង ២៨ ម៉ែត្រគូប ។ រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើបាស់ទឹកអស់ ០១ រថយន្ត ស្មើនឹង ០៤ ម៉ែត្រគូប ។
ប្រតិបត្តិការពន្លត់គ្រោះអគ្គិភ័យនេះ រហូតមកដល់វេលា ម៉ោង ០៣:៣០ នាទីទាបភ្លឺ ថ្ងៃខែឆ្នាំដដែល ទើបគ្រប់គ្រងបានទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង