ឈាមស្រែក ស្បែកហៅ! ករណីឃាតកម្មសម្លាប់មនុស្សមួយគ្រួសារ ចំនួន៥ នាក់និងរបួសធ្ងន់០១នាក់ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៦នាក់

ខេត្តមណ្ឌលគីរី: នៅថ្ងៃទី០៥ ខែកុម្ភៈឆ្នាំ២០២២ កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងនាយកដ្ឋាននគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រ បានស្រាវជ្រាវស៊ើបអង្កេតករណីឃាតកម្មសម្លាប់មនុស្សចំនួន៥ នាក់និងរបួសធ្ងន់០១នាក់កាលពីថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទីនៅចំណុចស្រែចោត ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។ ក្នុងកិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ក្នុងនោះ
ជនដៃដល់ចំនួន០៤នាក់ និងអ្នកបញ្ជាញុះញង់ឱ្យសម្លាប់ចំនួន០២ នាក់ រួមមាន៖
១-ឈ្មោះធី ម្ពៀត ហៅព្សឹត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិព្នង ជាមេខ្លោងផ្តើមគំនិត
២-ឈ្មោះរឹម ធា ភេទប្រុស អាយុ២៧ឆ្នាំជនជាតិខ្មែរ (សហចារី)
៣-ឈ្មោះនឹម ខ្លាខឹន ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ (សហចារី)
៤-ឈ្មោះធី ព្យឹត ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិព្នង (សហចារី)
៥-ឈ្មោះក្លឹង ចន្ធី ភេទប្រុស អាយុ៤០ឆ្នាំ
ជនជាតិព្នង (អ្នកបញ្ជាឱ្យសម្លាប់)
៦-ឈ្មោះនួន វណ្ណា ភេទប្រុស អាយុ៥៤ ឆ្នាំ ជនជាតិខ្មែរ (អ្នកបញ្ជាឱ្យសម្លាប់)។
ជនសង្ស័យទាំង០៦នាក់ស្នាក់នៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។
ជនសង្ស័យបានឆ្លើយសារភាពថា មូលហេតុដែលពួកខ្លួនសម្លាប់ជនរងគ្រោះទាំង៥នាក់ និងរងរបួស០១នាក់នោះគឺដោយសារតែមានគំនុំលើគ្រួសារជនរងគ្រោះចេះអាបធ្មប់ ។
ជនសង្ស័យទាំង០៦នាក់ត្រូវបានឃាត់ខ្លួន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង