ប្រុសស្រី២នាក់ រងរបួសធ្ងន់ ខណៈមានរថយន្តម៉ាកតូយ៉ូតាព្រូស បើកស្របទិសគ្នា រួចបត់ឆ្វេង ត្រូវម៉ូតូបុកយ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើល
ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ២០២២ លើផ្លូវជាតិលេខ១៣ ចន្លោះគីឡូម៉ែត្រលេខ៣២និង៣៣ នៅចំណុចភូមិអារក្សស្វាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ។
បើតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាជនរងគ្រោះមានឈ្មោះ
គង់ សុខា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិសាលារៀន ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និង អ្នករួមដំណើរមានឈ្មោះ កែវ ចន្ធូ ភេទស្រី អាយុ២៦ឆ្នាំមុខរបរ កសិករ រស់នៅភូមិតាដែត ឃុំព្រះពន្លា ស្រុកស្វាយទាប ខេត្តស្វាយរៀងខណះបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG ១ ១៧០៣ ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តបង្កហេតុមានឈ្មោះភឿក វណ្ណ: អាយុ២៧ឆ្នាំ មុខរបរ ជួសជុលរថយន្ត រស់នៅភូមិត្រពាំងបន្ទាយ ឃុំអណ្តូងពោធិ ស្រុករមាសហែក ។
មុនកើតហេតុមានរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាព្រួស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ២BC៦៤៧៤លើផ្លូវជាតិលេខ១៣ ក្នុងទិសដៅពីត្បូងមកជើងហើយក៏បានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នស្រាប់តែមានម៉ូតូមួយគ្រឿងម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ONG ១ ១៧០៣ ជិះគ្នា២នាក់ក្នុងទិសដៅស្របគ្នាជាន់ហ្វ្រាំងមិនទាន់បុកចំទទឹងរថយន្តពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែម្ដង ៕