រថយន្ដយីឌុបមួយគ្រឿង បើកបរលឿន បានបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង
កំពង់ឆ្នំាង ៖ នៅ យប់ កាលបីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២២ ស្ថិតនៅក្នុងភូមិចារថ្មី ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅរសៀលថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ ២០២២ នេះថា រថយន្តនេះបានបង្កគ្រោះថ្នាក់ដោយខ្លួនឯងខាងលើម៉ាកហ៊ីយ៉ាន់ដាយពណ៌លឿងពាក់ស្លាកលេខព្រះសីហនុ 3 A 7568 មានសណ្តោងរ៉ឺម៉កខាងក្រោយ ពាក់ស្លាកលេខព្រះសីហនុ 4A 2865 បើកបរដោយឈ្មោះ អ៊ឹង ណាំហាង ភេទប្រុស អាយុ ៣៨ ឆ្នាំ រស់នៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ រថយន្តធន់ធំបើកបរពីជើងទៅត្បូងមកដល់ចំណុចកើតហេតុខាងលើ រេចង្កូតបុកក្បាលថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យក្រឡាប់ផ្ងារជើង បង្កឲ្យខូចខាតក្បាលពុះចែកទ្រូងផ្លូវ និងរបងដែកតែមិនបណ្តាលឲ្យមានមនុស្សរងគ្រោះនោះឡើយ។
ដោយឡែករថយន្ត ត្រូវបានខាងក្រុមហ៊ុនមកស្ទូចយកចេញ កុំឲ្យស្ទះចរាចរណ៍ ដោយខាងក្រុមហ៊ុធ្វើផ្លូវជាតិលេខ ៥ របស់ជប៉ុនបានឲ្យសងការខូចខាតថ្មទ្រូងពុះចែកផ្លូវ និងរបងដែកផងដែរ ទើបអនុញ្ញាតឲ្យយករថយន្តទៅធ្វើអាជីវកម្មបន្តទៀត៕