ប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងប្រកាសផ្លាស់ប្តូរមុខតំណែង ជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តចំនួន៥៤រូប

បន្ទាយមានជ័យៈ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី-ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថប្រចាំខែមករា ឆ្នាំ២០២២ ទិសដៅខែកុម្ភ: ឆ្នាំ២០២២ និងប្រកាសផ្លាស់ប្តូរមុខតំណែងជូនដល់នាយទាហាន នៃកងរាជអាវុធហត្ថខេត្តចំនួន៥៤រូប ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងចូលរួមពី លោក លោកស្រីមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកនាយសេនាធិការរង លោកប្រធាន-អនុមន្ទីរទាំងប្រាំពីរ លោកនាយ-នាយរងការិយាល័យ លោកមេបញ្ជាការ-មេបញ្ជការរងមូលដ្ឋានក្រុង-ស្រុកទាំងប្រាំបួនសរុបចំនួន១៣០ រូប ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការបានផ្ដាំផ្ញើដល់កងកម្លាំងដែលទទួលបាននូវតួនាទីថ្មីទាំងអស់ ត្រូវខិតខំអនុវត្តតួនាទី-ភារកិច្ច ដែលថ្នាក់លើប្រគល់ជូន៕

អត្ថបទដែលជាប់ទាក់ទង