ម្ចាស់ជ័យលាភីគ្រងមកុដ Miss Supra national Cambodia ២០២១ កញ្ញា អ៊ិន លក្ខិណា នឹងក្លាយជាស្ត្រីដំបូងគេដែលកំពុងត្រៀមខ្លួន ដើម្បីតំណាងឱ្យកម្ពុជាទៅប្រកួត Miss Supranational ២០២២ លើឆាកអន្តរជាតិ

ភ្នំពេញ ៖ តួយ៉ាងនៅលើផេករបស់ Miss Supra national Cambodia កាលពីយប់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២២ បានបង្ហោះជាថ្មីអំពីដំណឹងរបស់បវរកញ្ញាកម្ពុជា អ៊ិន លក្ខិណា ដែលត្រៀមខ្លួនដើម្បីតំណាងឱ្យកម្ពុ ជាទៅប្រកួត Miss Supranational២០២១ លើឆាកអន្តរជាតិនាឆ្នាំ ២០២២ នាពេលឆាប់ៗខាងមុខនេះផងដែរ។

យោងតាមផេកខាងលើបានលើកឡើងថា កញ្ញា អ៉ិន លក្ខិណា គឺជាស្ត្រីខ្មែរតំណាងប្រទេសកម្ពុជាជាលើកដំបូងបើកទំព័រប្រវត្តិសាស្ត្រតំណាងឲ្យប្រទេសកម្ពុជាចូលរួមប្រកួតកម្មវិធីកញ្ញាឯកលំដាប់ថ្នាក់អន្តរជាតិ Miss Supranational ២០២២ ជាលើកដំបូង។ នេះជាកម្មវិធីប្រកួតសម្រស់ដ៏ធំទូទាំងសកលលោក។

សូមបញ្ជាក់ដែរថា កម្មវិធីប្រកួតកញ្ញាឯក Miss Supranational Cambodia ថ្មីសន្លាងមួយនេះ ត្រូវបានទិញសិទ្ធិមកប្រកួតដោយអុ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia គឺលោក អ៉ិន សុភិន កាលពីឆ្នាំ២០២០កន្លងទៅ។ ដោយកម្មវិធីប្រកួតថ្មីមួយនេះ បានត្រៀមនឹងចាប់ផ្ដើមប្រកួតតាំងពីនៅចុងឆ្នាំ២០២០ មកម្ល៉េះ ដើម្បីបញ្ជូនបវរកញ្ញាទៅចូលរួមប្រកួត Miss Supranational ២០២១ នៅប្រទេសប៉ូឡូញ ឆ្នាំ ២០២១។

ប៉ុន្តែក្រោយមកក៏ត្រូវបានខកខានទៅវិញដោយសារបញ្ហានៃជំងឺកូវីដ-១៩ ទើបកម្មវិធីលើកមកធ្វើការប្រកួតនៅចុងឆ្នាំ ២០២១ កន្លងទៅនឹងត្រៀមបញ្ជូនបវរកញ្ញាតំណាងឱ្យកម្ពុជាទៅប្រកួត Miss Supra national២០២១ លើឆាកអន្តរជាតិក្នុងឆ្នាំ ២០២២ នេះវិញ៕

អត្ថបទដែលជាប់ទាក់ទង