បុរសម្នាក់ ជិះម៉ូតូចេញពីធ្វើការ ត្រូវបានជនសង្ស័យមួយក្រុម ធ្វើសកម្មភាពវាយប្លន់យក ម៉ូតូ បានសម្រេច

ភ្នំពេញ៖ កាលពី ថ្ងៃទី ០៩ ខែកុម្ភៈឆ្នាំ ២០២២ នៅផ្លូវបេតុងជាប់របងវត្តពោធិ៍ចិនតុងខាងកើត ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះសម្បត្តិ សីហា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងដេគ័រតុទូ ស្នាក់នៅបន្ទប់ជួលនៅម្ដុំផ្សារដេប៉ូ ខណ្ឌទួលគោក មានស្រុកកំណើត ភូមិប្រសូត្រទី១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់វី ពណ៌ក្រហម មិនចាំស្លាកលេខ។
មុនកើតហេតុរូបគេបានខ្ចីម៉ូតូមិត្តភក្កិដែលស្នាក់នៅបន្ទប់ក្បែរគ្នាយកជិះទៅធ្វើការនៅ កន្លែងដេប៉ូឈើមួយកន្លែងជាប់ផ្លូវរថភ្លើង ដែរជាកន្លែងធ្វើការរបស់គេ លុះចប់ម៉ោងការងារ រូបគេក៏បានជិះម៉ូតូទៅកន្លែងបន្ទប់ស្នាក់នៅវិញ ដោយធ្វើដំណើរទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើជាប់និងរបងវត្តពោធិ៍ចិនតុង ក៏ប្រទះឃើញជនសង្ស័យចំនួនពីរនាក់ ឈក្បែររបងផ្ទះប្រជាពលរដ្ឋ ខណះនោះជនសង្ស័យម្នាក់បានដើរមកស្ទាក់ពីមុខដោយប្រាប់រូបគេថាសុំដោយសារផង ទៅឈប់នៅម្ដុំមុខពេទ្យលោកសង្ឃ ចំណែកជនសង្ស័យម្នាក់ទៀតនៅពួនជាប់របងផ្ទះប្រជាពលរដ្ឋរួចបានធ្វើសក្មភាព លោតធាក់ទៅលើរូបគេបណ្ដាលឲ្យដួលម៉ូតូ ខណះនោះស្រាប់ជនសង្ស័យម្នាក់ទៀត ដែលស្ទាក់នៅពីមុខបានទាញខ្សែក្រវ៉ាត់វាយទៅលើរូបគេ តែសំណាងល្អមិនត្រូវរូបគេគេចទាន់ រួចរត់យករួចខ្លួនសិន ធ្វើឲ្យជនសង្ស័យមានឱកាសល្អ បាននាំគ្នាលើកយកម៉ូតូជិះគេចខ្លួនបាត់ដោយសុវត្ថិភាព ៕

អត្ថបទដែលជាប់ទាក់ទង