ឃា.ត់.ខ្លួនយុវជនជា.ស.ង្ស័.យ. ៤នាក់ ក្នុងចំណោមបក្ខពួកប្រាំមួយនាក់ជាបន្តបន្ទាប់ពួកគេជាប់.ស.ង្ស័.យ.ធាក់ដួលយកម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេចហើយរត់គេចខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលព្រហ្មទណ្ឌដង្កោ ក្រោមការបញ្ជា ផ្ទាល់របស់លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌ បានស្រាវជ្រាវឃាត់ខ្លួនយុវជនជាសង្ស័យបួននាក់ ក្នុងចំណោមបក្ខពួកប្រាំមួយនាក់ជាបន្តបន្ទាប់ ។ ពួកគេជាប់សង្ស័យ ធាក់ដួលយកម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេចហើយរត់គេចខ្លួន កាលពីវេលាម៉ោងជាង៣ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រង់ចំណុចក្បែ ក្រុមហ៊ុន Kerry World Bridge Logistics ផ្លូវជាតិលេខ២ស្ថិតនៅ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
ជនរងគ្រោះឈ្មោះ អោម សំបូរ ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរលក់ដូរ ទីលំនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្តឹងខេត្តកណ្តាល។ចំណែកជនសង្ស័យបួននាក់ដែលសមត្ថកិច្ច ឃាត់ខ្លួនមាន៖ ទីមួយ. ឈ្មោះ គុជ រ៉ាយុទ្ធ អាយុ១៦ឆ្នាំ មុខរបរសិស្ស នៅផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ , ទីពីរ. ចាន់ ស៊ីយាន អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ , ទីបី.ឈ្មោះ ទូច អេនថូនី អាយុ១៦ឆ្នាំ មុខរបរសិស្ស ទីលំនៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ និង ទីបួន. គ្រីស ឈិតវិសាល អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ ។
កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៣និង១៥នាទី ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល 1AK-5045 ឌុបប្រពន្ធចេញពីផ្ទះ ស្ថិតនៅភូមិបាគូ ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទៅទិញត្រីនៅផ្សារតាខ្មៅ ខេត្តកណ្តាល យកមកលក់ដូរនៅភូមិបាគូ ឃុំបាគូ ។ ពេលជនរងគ្រោះបើកម៉ូតូឌុបប្រពន្ធតាមផ្លូវជាតិលេខ២ ដល់ចំណុចក្បែរ ក្រុមហ៊ុន Kerry World Bridge Logistics ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ស្រាប់តែមានជនសង្ស័យដែលមានគ្នាប្រាំមួយនាក់ បានជិះម៉ូតូបីគ្រឿង (ម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅចំនួនមួយគ្រឿង និងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅចំនួនពីរគ្រឿង) ឌុបគ្នា ។ ពេលនោះជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ បានបើកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HP-8108 ឌុបជនសង្ស័យឈ្មោះ គ្រីស ឈិតវិសាល ទៅអែបខាងស្តាំដៃរបស់ជនរងគ្រោះ ហើយជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ បានធាក់ផ្តួលម៉ូតូរបស់ជនរងគ្រោះផ្តួល រួចជនសង្ស័យឈ្មោះ គ្រីស ឈិត វិសាល បានចុះទៅលើកម៉ូតូរបស់ជនរងគ្រោះបើកគេចខ្លួនបាត់។
ក្រោយកើតហេតុជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រែកកំពឹស ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវរកជនសង្ស័យ យកមកធ្វើការសាកសួរ និងចាត់ការតាមនីតិវិធី ។
លុះដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១១យប់ ជនសង្ស័យខាងលើបានប្រមូលផ្តុំ គ្នានៅចំណុចក្បែរបុរីជីបម៉ុង លើផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ ក្នុងពេលកម្លាំងសមត្ថកិច្ចដែលកំពុងជិះល្បាតតាមផ្លូវ៦០ម៉ែត្រ បានឃើញក្រុមជនសង្ស័យក៏បានធ្វើការឡោមព័ទ្ធឃាត់ខ្លួនបានជនសង្ស័យចំនួនបីនាក់ រួមនិងវត្ថុតាង ម៉ូតូម៉ាកស្កូបពីពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 1IR-7215 ១គ្រឿង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ។ បន្ទាប់មកថ្ងៃទី៩ ខែកុម្ភៈ វេលាម៉ោង៩ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាបក្ខពួកបានម្នាក់ទៀតឈ្មោះ គុជ រ៉ាយុទ្ធ ត្រង់ចំណុចផ្ទះលេខ៩៨ ផ្លូវលេខ៥ បុរីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។ ប៉ុន្តែនៅពេលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ នោះ សមត្ថកិច្ចពុំបានដកហូតវត្ថុតាងជាមធ្យោបាយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1HP-8108 ដែលជិះធ្វើសកម្មភាពនោះទេ ដោយសារក្រុមគ្រួសាររបស់ជនសង្ស័យឈ្មោះ គុជ រ៉ាយុទ្ធ បានធ្វើការរារាំង និងថតសកម្មភាពរបស់សមត្ថកិច្ចថែមទៀតផង ។ ក្រោយពីធ្វើការសាកសួរជនសង្ស័យទាំងបួននាក់ខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ពួកគេ (ជនសង្ស័យ) និងបក្ខពួក ពិតជាបានធ្វើសកម្មភាពជិះម៉ូតូ ធាក់ផ្តួលប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន។ វត្ថុតាងដែលចាប់បានមានៈម៉ូតូមស្កូបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1IR-7215 ចំនួនមួយគ្រឿង ។
បច្ចុប្បន្ននេះ ជនសង្ស័យទាំងបួននាក់ខាងលើកំពុងឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង