សមត្ថកិច្ចប្រកាសស្វែងរក កូនក្រមុំវ័យ១៧ឆ្នាំ រត់ចោលកូនកំលោះ នៅយប់ផ្សំដំណេក
ព្រៃវែង ៖ ករណីបាត់ខ្លួនកូនក្រមុំនៅយប់ផ្សំដំណេកនេះ បានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។
នារីជាកូនក្រមុំវ័យ១៧ឆ្នាំម្នាក់ បានសម្រេចចិត្តរត់ចេញពីផ្ទះចោលកូនកំលោះនៅយប់ផ្សំដំណេកដោយមិនដឹងមូលហេតុ ខណៈឪពុកម្ដាយបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយស្រាវជ្រាវស្វែងរក។
សមត្ថកិច្ចបានឱ្យដឹងថា កូនក្រមុំដែលរត់ចេញពីផ្ទះខាងលើមានឈ្មោះ វៃ វិច្ចរ៉ា (ហៅ ស្រីវីន) អាយុ១៧ឆ្នាំ នៅភូមិប្រស្រែលិច ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ កូនស្រីដែលបាត់ខ្លួននេះ គឺបានចេញពីផ្ទះដោយខ្លួនឯង (ចុះចោលកូនកំលោះ) ក្នុងថ្ងៃផ្សំដំណេក មិនដឹងជាទៅទីណា។ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរក។
សមត្ថកិច្ចក៏បានអំពាវដល់ប្រជាពលរដ្ឋ បើបានប្រទះឃើញនារីខាងលើ សូមរាយការណ៍មកមជ្ឈមណ្ឌលប្រចាំបញ្ជាលេខ១១៧ នៃអគ្គស្នងការដ្ឋានគរបាលជាតិ ឬទំនាក់ទំនងទៅឪពុកនារីរូបនោះ តាមរយៈលេខទូរស័ព្ទ ០១២ ៧១១ ៣៨៧ ៕