ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ាស៊ីនភ្លើង
ខេត្តរតនគិរី៖ កាលពី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ ជនសង្ស័យមានឈ្មោះរៀម ប្រាជ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ សព្វថ្ងៃនៅភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។
ឃាត់ខ្លួនជនសង្ស័យនេះ គឺយោងទៅតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ ដោយដឹកនាំកម្លាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង ទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើ និងបានដកហូតវត្ថុតាងម៉ាស៊ីនភ្លើង១គ្រឿងម៉ាក YAMABISI ដែលជនសង្ស័យបានលួចយក។
ជនសង្ស័យនេះ រួមទាំងវត្ថុតាងត្រូវបានយកមកទុកបណ្តោះសន្ននៅអធិការដ្ឋាននគរបាលក្រុងបានលុង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕