ក្មេងស្រីម្នាក់ បានស្លាប់ នៅក្នុងភ្នក់ភ្លើង រីឯបុរស ជាឪពុក បានរងរបួស ខណៈដែលពួកគេ កំពុងដេកលង់លក់ ស្រាប់តែមាន អគ្គិភ័យ ឆាបឆេះផ្ទះ អស់ទាំងស្រុង

កំពង់ស្ពឺៈ កាលពី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ក្មេងស្រីម្នាក់ បានស្លាប់ នៅក្នុងភ្នក់ភ្លើង រីឯបុរស ជាឪពុក បានរងរបួស ខណៈដែលពួកគេ កំពុងដេកលង់លក់ ស្រាប់តែមាន អគ្គិភ័យ ឆាបឆេះផ្ទះ អស់ទាំងស្រុង នៅចំណុចភូមិទី១ (ប្រទាលពរ) ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ផ្ទះដែលត្រូវភ្លើងឆេះ ខាងលើ មានទំហំ ៧ គុណនឹង ៨ ម៉ែត្រ ធ្វើអំពីឈើលើ បេតុងខាងក្រោម មានម្ចាស់ផ្ទះឈ្មោះ សយ សៀ ភេទប្រុស អាយុ ៥៣ ឆ្នាំ រស់នៅភូមិខាងលើ ។ នៅវេលាកើតហេតុខាងលើ ខណៈដែលម្ចាស់ផ្ទះ កំពុងដេក លង់លក់ មិនដឹងខ្លួន ពេលភ្ញាក់មក ភ្លើងឆេះពេញទំហឹងតែម្តង ករណីនេះ បណ្តាលឱ្យ ស្លាប់ក្មេងស្រីម្នាក់ ឈ្មោះ សូត ចាន់រ៉ី អាយុ ១៦ ឆ្នាំ។ រីឯបុរសជាឪពុករងរបួស ត្រូវបាន ដឹកយកទៅព្យាបាលភ្លាមៗ ។
ករណីនេះ បណ្តាលឲ្យផ្ទះ ខាងលើ ឆេះអស់ទាំងស្រុង រួមនឹងសម្ភារក្នុងផ្ទះ រួមមាន គ្រែចំនួន ៤, ស្រូវ ២០បាវ, ម៉ូតូមួយគ្រឿង, ឯកសារផ្សេងៗ មួយចំនួន, ទូរទស្សន៍មួយគ្រឿង, ទូដាក់សម្ភារចំនួន ២, លុយខ្មែរមួយលានរៀល និងសម្ភារចានឆ្នាំង ខោអាវមួយចំនួនធំ ។
អគ្គិភ័យ ឆេះ មានរយៈពេលលឿន ក្រោយពេលឆះ អស់ហើយ ទើបសមត្ថកិច្ច ទទួលព័ត៌មាននេះ ។ យើងនៅ មិនទាន់អាចវាយតម្លៃបានថា ខូចខាតសរុបទឹកប្រាក់ ប៉ុន្មាននោះទេ ។ រីឯមូលហេតុនៃការឆាបឆេះ សង្ស័យមកពីឆ្លង ចរន្តអគ្គិសនី ៕

អត្ថបទដែលជាប់ទាក់ទង