ស្រាវជ្រាវជនសង្ស័យម្នាក់ តាមដីកាបង្កាប់ឱ្យចាប់ខ្លួន ពីបទហិង្សាដោយចេតនា
ភ្នំពេញៈ នៅថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ កម្លាំងជំនាញខណ្ឌឫស្សីកែវបានធ្វើការស្រាវជ្រាវចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាបង្កាប់ឱ្យចាប់ខ្លួនពីបទហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតរបស់របរដោយចេតនា នៅចំណុចផ្លូវជាតិលេខ៥ ក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះស៊ំ ឆាយា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១៥៤ ផ្លូវលេខ៩០៧ ក្រុម២ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)អវិជ្ជមានកូវីដ-១៩។ ដោយអនុវត្តន៍តាមដីកាលេខ៧៩៦ឈដចន ចុះថ្ងៃទី២៨ខែវិច្ចិកាឆ្នាំ២០១៨របស់ ចៅក្រមជំនំុជម្រះឈ្មោះលាង សំណាក់ ដែលប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៥១ ផ្លូវ១៥៦ ក្រុមទី៣៦ ភូមិ១២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។
ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕