ជនជាតិតៃវ៉ាន់ ចេញបកស្រាយទាំងទឹកភ្នែក ក្រោយលោក ឌួង ងៀប ថាមិនដែលស្គាល់ខ្លួន អ្នកណារកយុត្តិធម៌ឲ្យពិតប្រាកដ?

ភ្នំពេញ ៖ លោក ឌួង ងៀប សុំស្នើសម្តេចទាំងពីរមេត្តាសុំជួយអន្តរាគមន៍ទៅតុលាការកំពូល ដើម្បីឲ្យតុលាការកំពូល ចុះមកអធិការកិច្ចពិនិត្យមើលសំណុំរឿងរបស់លោកនៅសាលាដំបូងរាជធានីភ្នំពេញ ដែលលោកបានអះអាងថាបានរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីសទៅខ្មៅ ចោទប្រកាន់ថា លោកបានឆបោកជនជាតិតៃវ៉ាន់។

កន្លងទៅថ្មីៗនេះ កាលពីយប់ថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នំា២០២២នេះ លោក ឌួង ងៀប បានចេញវីដេអូមួយ គោរពស្នើសុំសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ជួយរកយុ.ត្តិធម៌ដល់ខ្លួន។

តាមរយៈវីដេអូរបស់លោក ក៏បានរៀបរាប់ថា មិនដែលស្គាល់ជនជាតិតៃវ៉ាន់ និងរកស៊ីជាមួយគ្នាទេ ដែលបានប្ដឹងលោកពីតៃវ៉ាន់មក លោកចេញសែកនោះគឺជនទី១នៅស្រុកខ្មែរទេ។
នៅយប់ថ្ងៃទី ១០ ខែកុម្ភៈ នេះ មានវីដេអូមួយ ដែលជនជាតិចិនតៃវ៉ាន់បានចេញបកស្រាយ ដោយបុរសជាជនជាតិតៃវ៉ាន់ បានចាត់ទុកខ្លួនឯងជាដៃគូវិនិយោគជាមួយលោក ឌួង ងៀប បានចេញវីដេអូបកស្រាយការពិតក្រោយលោកឧកញ៉ា ឌួង ងៀប ថាមិនដែលស្គាល់ខ្លួន ៕

អត្ថបទដែលជាប់ទាក់ទង