ក្រសួងសុខាភិបាល៖ ៣៨ថ្ងៃជាប់គ្នា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩, ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង២៧៤នាក់ (ករណីនាំចូល ៨នាក់ និងសហគមន៍២៦៦នាក់), ជាសះស្បើយ១០៥នាក់
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នោះទេ រយៈពេល៣៨ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន២៧៤នាក់ ក្នុងនោះករណីនាំចូលចំនួន៨នាក់ និងឆ្លងក្នុងសហគមន៍២៦៦នាក់, អ្នកជំងឺចំនួន១០៥នាក់ជាសះស្បើយ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២២,៧៤២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៨,៥២៥នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕