បុរសម្នាក់ ប្រកបរបរលក់ទឹកកក ទំនងជាមិនសូវកាកកប បែរជាបែកគំនិត រកស៊ីលក់ថ្នាំញៀន

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បុរសម្នាក់ ប្រកបរបរលក់ទឹកកក ទំនងជាមិនសូវកាកកប បែរជាបែកគំនិតរកស៉ីលក់ថ្នាំញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួន រួមនិងគ្រឿងញៀនជាច្រើនកញ្ចប់។
ជនសង័្សយមាន ឈ្មោះ តុប វណ្ណារិទ្ឋ ហៅអាទឹកកក ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ទឹកកក នៅផ្សារតារាសំណាង ទីលំនៅបច្ចុប្បន្នក្រុមទី២៣ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
គោរពតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង១៤ និង៣០នាទីរសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន មន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡុង គឹម ហួរ នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោកអនុសេនីយ៍ឯក អ៊ុក ពិសិដ្ឋ មេបញ្ជាការ បានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចច្រកផ្លូវចូលក្បាលឆាយ ស្ថិតក្រុមទី១៦ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។ ឃាត់ខ្លួនសមត្ថកិច្ចជំនាញចាប់យកវត្ថុតាងរួមមាន៖ ម្សៅសថ្លា ចំនួន ២៩កញ្ចប់តូច ទម្ងន់ស្មើនឹង ៤.៨៩ក្រាម,ទូរស័ព្ទដៃ ០១គ្រឿង, ដបជក់ ០១, ខ្សៀរជក់ ០១, ដែកកេះ ០៤, កន្ត្រៃ ០១។
ជនសង្ស័យរួមនឹងវត្ថុតាង បានបញ្ជូនមកការិយាល័យជំនាញ អ.ហ ខេត្ត ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង