បញ្ជួនខ្លួនជនសង្ស័យប្រុសស្រី២នាក់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ករណីជួយដូរ ដោយខុសច្បាប់ នូវសារធាតុញៀន
ភ្នំពេញ ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជួនខ្លួនជនសង្ស័យប្រុសស្រី២នាក់ទៅតុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធករណីជួយដូរ ដោយខុសច្បាប់នូវសារធាតុញៀន ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី០៣ ខែ កុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង ១៦ និង ០០នាទី ត្រង់ចំណុចលំ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យ០២នាក់ដែលបញ្ជួនទៅតុលាការ ទី១-ឈ្មោះ យ៉ុង វណ្ណា ហៅ ទិត្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្កាល សង្កាត់រលួស។ ទី២-ឈ្មោះ អុល លីណា ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ។
គួររំលឹកថា កាលពីថ្ងៃទី០៩ ខែមករាឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស សហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានចុះបង្រាបមុខសញ្ញាជួយដោយខុសច្បាប់នូវសារធាតុញៀន ត្រង់ចំណុច ផ្ទះគ្មានលេខ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ក៏បានឃើញជនសង្ស័យចំនួន២នាក់ខាងលេី ដោយមានការសង្ស័យសមត្ថកិច្ចក៏បាន ធ្វើការត្រួតពិនិត្យឆែកឆេរឃើញ ក្រាមពណ៍សថ្លាចំនួន ០២កញ្ចប់ថង់ធំ នឹង០៣កញ្ចប់តូច ដែលជនសង្ស័យឈ្មោះ យ៉ុង វណ្ណា ហៅទិត្យ ទុកក្នុងហោប៉ៅអាវមុខខាងឆ្វេង ហើយសមត្ថកិច្ចក៏បាន ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ។
វត្ថុតាងចាប់យក៖ ១.ក្រាមពណ៏សថ្លា ចំនួន០២កញ្ចប់ថង់ធំ នឹង ៣កញ្ចប់ថង់តូច ,២.ម៉ូតូម៉ាក Mslaz ពណ៍ខ្មៅ ចំនួន១គ្រឿង,៣,ទូរសព្ទ័ម៉ាក Nokia ពណ៍ខ្មៅចំចួន០១គ្រឿង,៤.ទូរសព្ទ័ម៉ាក Huawel ពណ៍ទឹកប្រាក់ចំនួន០១គ្រឿង,៥.អាវដៃវាងពណ៍ទឹកប៊ិចចំនួន០១.៦,ថង់សម្រាប់ជ្រក់ថ្នាំញៀន០១ចំនួន .៧,សំភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀន០១ចំនួន។
សមត្ថកិច្ចនគរបាលខណ្ឌដង្កោទទួលផែនគ្រឿងញៀនបានធ្វើការសាកសួររួចរាល់ នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ក៏បានបញ្ចូនជនសង្ស័យប្រុសស្រីទាំងពីរនាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៍តាមនីតិវិធី ៕