ករណីភ្លើងឆេះលើរថយន្តធុនធំគ្រឿង នៅលើផ្លូវជាតិលេខ៨ ចំណុចភូមិព្រៃព្នៅ ឃុំព្រៃព្នៅស្រុកពារាំង

ខេត្តព្រៃវែង÷ នៅថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៨ចំណុចភូមិព្រៃព្នៅឃុំព្រៃព្នៅស្រុកពារាំង ខេត្តព្រៃវែង។ រថយន្តមួយគ្រឿងនេះមានដឹកទំនិញច្រើនប្រភេទនិងថ្នាំពេទ្យផង។ រថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយពណ៌ ក្រហម ពាក់ស្លាកលេខកណ្តាល 3A_3113.ដឹក ទំនិញបើកបរពីទិសខាងលិចទៅទិសខាងកើត។ ពេលមកដល់កន្លែងកើតហេតុក៍បានឆេះតែម្តង។
អ្នកបើកបរឈ្មោះ ស៊ឹម ផល ភេទ ប្រុសអាយុ៣៩ឆ្នាំ នៅភូមិ ព្រែកចាម ឃុំ បន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។ សមត្ថកិច្ចនៅនឹងកន្លែងក៏ដូចជាអ្នកបើកបររថយន្តសង្សយ័ភ្លើងកន្ទុយបារី ដែលកម្មករលើកអីវ៉ាន់ដាក់រថយន្តបានបោះចោលក្នុងរថយន្តទើបបណ្ដាលឲ្យឆេះ។ រីឯសំភារះខូចខាត មានរួមមាន: ទូរទឹកកក១គ្រឿង,ខោ អាវមួយចំនួន,សំបកកង់,សំភារះសំណង់, ថ្នាំពេទ្យ និងសំភារះផ្សេងៗទៀត។រថយន្តខូចខាតអស់ទាំងស្រុង។បើសរុបទឹកប្រាក់អស់ប្រហែលជិត៦ ម៉ឺនដុល្លាហើយអ្នកបើកបររថយន្តមិនមានគ្រោះថ្នាក់ទេ។ សមត្ថកិច្ចនគរបាលស្រុកពារាំងធ្វើអន្តរាគមពន្លត់ដោយរថយន្តចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត ៕

អត្ថបទដែលជាប់ទាក់ទង