ស្រាវជ្រាវរហូត.ឃា.ត់.ខ្លួនបានមនុស្សពីរនាក់ពាក់ព័ន្ធករណីដេញ.កា.ប់.គ្នាបណ្តាលឲ្យ.រ.បួ.ស.ធ្ង.ន់.ស្រាលនិង.ខូ.ច.ខា.ត.ម៉ូតូ ស្ទើរតែស្រុងពីរគ្រឿង
បាត់ដំបង: ឃាត់ខ្លួនមុខសញ្ញាបង្កការ ភ័យខ្លាច ដល់សាធារណជន ដេញកាប់ភាគីជនរងគ្រោះ បណ្តាលឲ្យរបួសនេះ ធ្វើឡើងនៅល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២២។
សមត្ថកិច្ច បានចុះស្រាវជ្រាវ រហូតឃាត់ខ្លួនបាន មនុស្ស ពីរនាក់ ពាក់ព័ន្ធករណីដេញកាប់គ្នា បណ្តាលឲ្យរបួសធ្ងន់ ស្រាល និងខូចខាតម៉ូតូ ស្ទើរតែស្រុង ពីរគ្រឿង ព្រោះតែប្រកាន់មិនឲ្យមើលមុខចំ។
ជនសង្ស័យ ទាំងពីរនាក់នោះ ឈ្មោះ សម្បត្តិ ចាន់ថន និងម្នាក់ទៀត ឈ្មោះ កំសត់ ថៃ ។ យុវជន ជាជនសង្ស័យទាំង ពីរនាក់នេះ មានអាយុ ១៨ ឆ្នាំ ដូចគ្នា និងរស់នៅក្នុងឃុំ បឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ជាកម្មករ រួមទាំងវត្ថុតាង ដាវសាំម៉ូរ៉ៃ មួយដើម ម៉ូតូមួយ គ្រឿង ម៉ាកហុងដា វេវ គ្មានស្លាកលេខ មួយគ្រឿង ផងដែរ។
ចំណែកយុវជនរងគ្រោះដែលរងរបួស ក្រោមផ្លែដាវសាំម៉ូរ៉ៃ ដុំថ្មគប់ស្រោចលើ មានឈ្មោះ លឹម ពិសិដ្ឋ អាយុ ២៣ ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន មុខរបរ មេការចុងភៅ រងរបួសធ្ងន់ និងម្នាក់ទៀត ឈ្មោះ រឿន ចាន់រី អាយុ ១៧ឆ្នាំ រស់នៅភូមិសាមសិប ឃុំតាក្រី រងរបួសស្រាល ថែមទាំងម៉ូតូចំនួន ពីរគ្រឿង ខូចខាតស្ទើរតែទាំងស្រុង។
ក្រុមជនបង្ក និងបក្ខពួក កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមកនេះ ដោយសារខឹង ក្នុងរឿងមើលមុខ បានបង្កហិង្សា ធ្វើឲ្យខូចខាត មានស្ថានទម្ងន់ទោស នៅត្រង់ភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។ ករណីខាង លើនេះ ជនបង្ក ជាមួយវត្ថុតាងពាក់ព័ន្ធ ត្រូវបានផ្នែកជំនាញ កសាងសំណុំរឿង បញ្ជូនបន្ត ដើម្បីចាត់ការតាមនីតិវិធី៕