ព្រៃឈើនៅក្នុងទឹកដីខេត្តក្រចេះ ច្បាស់ជាត្រូវបានរលាយហិនហោច ផុតពូជ ក្រោមស្នាដៃគ្រប់គ្រងដោយលោក ឆាយ ឌួងសាវុធ
ក្រចេះ ៖ ព្រៃឈើនៅក្នុងទឹកដីខេត្តក្រចេះ ច្បាស់ជាត្រូវបានរលាយហិនហោច ផុតពូជក្រោមស្នាដៃគ្រប់គ្រងដោយលោក ឆាយ ឌួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ ក្នុងពេលដ៏ខ្លីខាងមុខនេះជាក់ជាពុំខាន ។
ជាក់ស្តែងព្រៃឈើនៅចំណុច អូរកំបោរ អូរគ្រួត អូរចារ ច្រប់ស្វាយ និងចំណុច ខែម៉ែ ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ កំពុងរងនូវការកាប់បំផ្លាញ ផ្ដាច់ពូជ ពីសំណាក់ក្រុមមេឈ្មួញដែលមានឈ្មោះ វុធ-វឿន-ចែធារ៉ា-ជា សណ្ដាន់-ផា និងឈ្មោះ ទ្រី វិច្ឆិកា បានឃុបឃិតគ្នាប្រើឈ្មោះក្រុមហ៊ុន និង យកទីតាំងរបស់ក្រុមហ៊ុនស៊ីងបាយអូថេក ដើម្បីធ្វើជាទីតាំងក្នុងការប្រមូលទិញឈើពីប្រភពមិនស្របច្បាប់ មកពីគ្រប់ទិសទីតាមគ្រប់ចំណុចនានា ដោយពួកឈ្មួញបានបំផុស ហើយកែនឱ្យប្រជាពលរដ្ឋចូលទៅកាប់ឈើក្នុងព្រៃឡង់ជាក្រុមៗ ដឹកយកមក លក់ឱ្យពួកគេ ក្នុងតម្លៃ ១ម៉ែត្រគូប ស្មើនឹង៤០ម៉ឺនរៀល បន្ទាប់មកឈ្មោះវឿន និងឈ្មោះ វុធ ជាអ្នកទទួលបន្ត យកទៅលក់ឱ្យក្រុមហ៊ុនក្នុងតម្លៃ១ម៉ែត្រគូប ស្មើនឹង ៤៥ ម៉ឺនរៀល ។
តាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ខណ:នោះផងដែរគេសង្កេតឃើញ ឈ្មោះទ្រី វិច្ឆិការ បានជិះរថយន្តមួយបាំងកន្លះពណ៌ប៉ារ៉ាចូលទៅពិនិត្យមើលឈើជាមួយ ចែធារ៉ា មេឈ្មួញធំដុះស្លែ ដ៏ល្បីឈ្មោះមកពីខេត្តព្រះវិហារ ដែលគេតែងសង្កេតឃើញ ឧស្សាបើករថយន្ត ដើរមើលផ្លូវជាមួយឈ្មោះទ្រី វិច្ឆិកា ជាភ្នាក់ងារទូរទស្សន៍ហង្សមាសប្រចាំខេត្តព្រះវិហារ នៅអំឡុងមុនថ្ងៃចូលឆ្នាំចិន គេឃើញជិះរថយន្តមកមើលឈើក្នុងទីតាំងដីរបស់ក្រុមហ៊ុន ស៊ីងបាយអូថេក គេសង្កេតឃើញលោកទ្រី វិច្ឆិកា បានចេញមុខជួយសម្របសម្រួល និងនិយាយការពារ ឧ្យពួកមេឈ្មួញឈើនេះ ទៅវិញ ទង្វើរបស់លោកទ្រី វិច្ឆិកា នេះបានផ្ទុយនឹងក្រមសីលធម៌ វិជ្ជាជីវៈ នៃច្បាប់ស្ដីអំពីរបបសារព័ត៌មាន ទាំងស្រុងតែម្តង និងជាពិសេសបាននិយាយមើលងាយចំៗមកលើបងប្អូន មិត្តអ្នកសារព័ត៌មានយើងធ្ងន់ៗ ដូចជាពាក្យប្រមាថន៍មើលងាយថា ទៅជួបពួកវាធ្វើអីពួកអស់ហ្នឹង សុទ្ធតែកាសែតម៉ារៀលៗ កាសែតអំបិលម្រេច និងកាសែតអង្គែៗនឹង ធ្វើអីយើងចេញ ពួកកាសែតអន់ៗអញ្ចឹងនោះ ៕