នេះហើយជីវិត! ពិតជា.ស.ង្វេ.គ.ណាស់ ដោយការនឹករលឹកកូន អ្នកម្ដាយក៏បានឡើងពីខេត្តតាកែវមកលេងកូនទាំងពីរនាក់នៅខេត្តរតនគិរី (កូនៗមិនមានលុយធ្វើបុណ្យ ជូនដំណើរម្ដាយជាលើកចុងក្រោយ )

ខេត្តរតនគិរី ៖ នេះបើយោងតាមផេកទូរទស្សន៍ខេត្តរតនគិរី បានផ្សាយនាថ្ងៃទី១២ ខែកុម្ភៈ ឆ្នំា២០២២នេះ ពិតជាសង្វេគណាស់ ដោយការនឹករលឹកកូន អ្នកម្ដាយក៏បានឡើងពីខេត្តតាកែវមកលេងកូនទាំងពីរនាក់នៅខេត្តរតនគិរី ជិតមួយឆ្នាំ ស្រាប់តែប៉ុន្មានថ្ងៃមុននេះ គាត់ក៏បានធ្លាក់ខ្លួនឈឺ ដោយជំងឺទឹកនោមផ្អែម ហើយក៏បានស្លាប់បាត់បង់ជីវិតទៅ ។

សពស្ត្រីចំណាស់ខាងលើត្រូវបានបូជានៅវត្តភ្នំស្វាយ ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកម៉ោង៨និង០០នាទី ថ្ងៃទី១២ ខែកម្ភៈ ឆ្នាំ២០២២ ដោយស្ងាត់ៗ និងមានអ្នកជិតខាង ព្រមទាំងមិត្តភក្តិបួនប្រាំនាក់ ចូលរួម និងជួយជាថវិកាតិចតួចប៉ុណ្ណោះ (កូនៗមិនមានលុយធ្វើបុណ្យជូនដំណើរម្ដាយជាលើកចុងក្រោយ )។

ស្ត្រីចំណាស់ដែលបានស្លា.ប់ មានឈ្មោះ ហែម សន អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតនៅខេត្តតាកែវ ។ ប្អូនប្រុស ឈ្មោះ មឿង សុខហេង ត្រូវជាកូនសពបានរៀបរាប់ទាំងសំឡេងយំខ្សឹបខ្សួលពីរនាក់បងប្អូន នៅមុខឈាបនដ្ឋាន ជូនដំណើរម្តាយជាលើកចុងក្រោយ គួរឲ្យសង្វេគថា ដោយជីវភាពទីទាល់ក្រពេក ពីរនាក់បងប្អូនក៏សម្រេចចេញពីស្រុកកំណើតមកធ្វើការនៅខេត្តរតនគិរី ដើម្បីបានប្រាក់កាសបន្តិចបន្តួចផ្ញើរទៅផ្គត់ផ្គង់អ្នកម្ដាយ ក៏ប៉ុន្តែដោយការនឹករលឹកកូន អ្នកម្ដាយក៏មកលេងកូនទាំងពីរនាក់នៅខេត្តរតនគិរី ជិតមួយឆ្នាំហើយ ។ ស្រាប់តែប៉ុន្មានថ្ងៃមុននេះគាត់ក៏បានធ្លាក់ខ្លួនឈឺ ដោយជំងឺទឹកនោមផ្អែម ។
ប្អូនប្រុសបន្តថា រូបគេ និងបងប្រុស បានយកម្តាយទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត ។ ដោយកំរិតជាតិស្ករក្នុងខ្លួនឡើងខ្ពស់រហូតដល់៦០០ គ្រូពេទ្យមិនអាចជួយបានម្តាយរបស់ខ្លួនបានស្លា.ប់កាលពីវេលាម៉ោង៥,០០នាទី ថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២២។
ក្រោយពេលម្តាយរបស់ខ្លួនបានស្លាប់ ត្រូវបានអ្នកជិតខាងជួយយកមកបូជានៅ ឈាបនដ្ឋានវត្តភ្នំស្វាយ។ ក្នុងនាមខ្ញុំបាទ មឿង សុខហេង ជាកូនសព សូមលើកម្រាម ដៃដប់ ដល់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លាទាំងអស់ ជួយចាប់មគ្គផល តាមរយៈលេខទូរស័ព្ទ ០៩៧៦៣៩៦៥៦៧ ដល់ខ្ញុំបាទផង ដើម្បីបានប្រាក់ធ្វើបុណ្យជូនកុសល ដល់អ្នក ម្ដាយខ្ញុំបាទផង ៕

អត្ថបទដែលជាប់ទាក់ទង