តួហូលីវូត តារាឥណ្ឌា Gagan Malik ដែលជាប់ពានរង្វាន់តារាឯក( Best Actor Award ) បានចូលសាងផ្នួសនៅក្នុងវត្ត ថាតថុង នាទីក្រុងបាងកក

ភ្នំពេញ ៖ នេះជាសារបង្ហោះលើផេកផ្លូវការរបស់ លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ខណ:ដែលតួហូលីវូត តារាឥណ្ឌា Gagan Malik មានបំណងផ្សព្វផ្សាយសាសនាពីប្រទេសឥណ្ឌា។

តារាឥណ្ឌា Gagan Malik ដែលបានជាប់ពានរង្វាន់តារាឯក ( Best Actor Award ) បានចូលសាងផ្នួសនៅក្នុងវត្តថាតថុង នាទីក្រុងបាងកក ។
លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មានបានថ្លែងថា តារាឥណ្ឌា Gagan Malik ដែលបានជាប់ពានរង្វាន់តារាឯក ( Best Actor Award ) ដោយសម្តែងជាតួព្រះពុទ្ធនៅក្នុងមហោស្រពភាពយន្តពុទ្ធសាសនាពិភពលោក ( World Buddhist Film Festival ) រៀបចំដោយអង្គការសហប្រជាជាតិនាឆ្នាំ ២០១៣នោះបានចូលសាងផ្នួសនៅក្នុងវត្ត ថាតថុង នាទីក្រុងបាងកក កាលពីថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ។

លោក ខៀវ កាញារីទ្ឋ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានលើកឡើងថា លោកGagan Malik នឹងរៀនសូត្រពីរបៀបប្រណិប័តន៍ធម៌ចំនួន២សប្តាហ៍ ដើម្បីលោកនឹងនាំយកពុទ្ធសាសនាទៅផ្សព្វផ្សាយនៅក្នុងប្រទេសឥណ្ឌាវិញ។ ជុំវិញករណីនេះមានកាសែតជាច្រើនបានចេញផ្សាយជាមួយនឹងចំណាប់អារម្មណ៍ ពីអតិថិជនជាច្រើនលើពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង