អាណិតណាស់! កម្មករក្រុមហ៊ុនផែស្ងួត សុកន ត្រេនស្ព័ត ម្នាក់ បានស្លាប់ភ្លាមៗ កិនកម្មករ ស្លាប់ដាច់ខ្លួនជាពីរ

ភ្នំពេញ ៖ កាលពី រសៀល ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០២២ នៅក្នុងក្រុមហ៊ុនផែស្ងួត សុកន ត្រេនស្ព័ត ស្ថិតតាមផ្លូវ ៣០ ម៉ែត្រ ខាងជើងផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កម្មករក្រុមហ៊ុនផែស្ងួត សុកន ត្រេនស្ព័ត ម្នាក់ បានស្លាប់ភ្លាមៗ យ៉ាងអាណោចអាធ័ម ខណៈកំពុងឈរភ្លេចខ្លួន ត្រូវគ្រឿងចក្រ ប្រភេទសាឃ័រ ចាប់លើកទូកុងតឺន័រ រ៉ឺយ៊ែរថយក្រោយ កិនកម្មករ ស្លាប់ដាច់ខ្លួនជាពីរ ។
ជនរងគ្រោះឈ្មោះ ទុំ ចាន់ស៊ី ភេទប្រុស អាយុ ៤០ ឆ្នាំ មុខរបរកម្មករក្រុមហ៊ុនផែស្ងួត សុកន ត្រេនស្ព័ត មានស្រុកកំណើតភូមិព្រែកខ្សេវ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។
មុនកើតហេតុ ខណៈដែលកម្មករមួយក្រុមនាំគ្នាធ្វើការលើកដាក់ទូកុងតឺន័រ ក្នុងបរិវេណក្រុមហ៊ុន ដោយគ្រឿងចក្រប្រភេទ សាឃ័រ ចាប់ទូលើក រ៉ឺយ៊ែរថយក្រោយ ស្រាប់តែជ្រុលកិនកម្មករម្នាក់ បណ្តាលឲ្យស្លាប់ ដាច់ខ្លួនជាពីរកំណាត់។
ក្រោយកើតហេតុភ្លាមៗ ខាងក្រុមហ៊ុនប្រញាប់ប្រញាល់ដឹកសពទៅស្រុកកំណើតភ្លាមៗផងដែរ។ ចំពោះផ្លូវច្បាប់ ដំណោះស្រាយយ៉ាងណានោះ ខាងក្រុមហ៊ុនទទួលខុសត្រូវទាំងស្រុង៕

អត្ថបទដែលជាប់ទាក់ទង