បុគ្គលិករបស់មីក្រូហិរញ្ញវត្ថុម្នាក់ ត្រូវបានតំណាងក្រុមហ៊ុនប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន ករណី ក្លែងបន្លំឯកសារ ខ្ចីប្រាក់ និងយកប្រាក់ដែលអតិថិជនបង់នោះ យកមកជារបស់ខ្លួន

ខេត្តកណ្ដាល៖ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល។ ជនសង្ស័យឈ្មោះ.កល្យាណ ពិសុទ្ធ ភេទប្រុសអាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីឥណទានអម្រឹត ទីលំនៅ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល (ឃាត់ខ្លួន)។ ចំណែកជនរងគ្រោះតំណាងឲ្យក្រុមហ៊ុនឈ្មោះ.សុខ សុទ្ធា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ប្រធានសាខាមីក្រូហិរញ្ញវត្ថុអម្រឹតល្វាឯម
ទីលំនៅ ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុវេលាម៉ោង១១:០០នាទី នៅថ្ងៃ១២. ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹតសាខាល្វាឯមបានធ្វើការប្រជុំពិភាក្សាលើការអនុវត្តការងាររបស់បុគ្គលិកឈ្មោះ កល្យាណ ពិសុទ្ធ មុខងារជាមន្ត្រីឥណទាន ក្នុងកិច្ចប្រជុំពិភាក្សានោះសាខាមីក្រូហិរញ្ញវត្ថុអម្រឹតបានរកឃើញកំហុសរបស់បុគ្គលិក ដែលបានប្រព្រឹត្តខុសក្នុងការងារមួយចំនួនដូចជាមានអតិថិជនដែលបានខ្ចីប្រាក់ពីស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹត ហើយពួកគាត់បានសងប្រាក់ផ្ដាច់វិញមកស្ថាប័នមុនថ្ងៃកំណត់នោះត្រូវបានបុគ្គលិកមិនបានធ្វើការបង្វិលសាច់ប្រាក់សងនោះ.ជូនស្ថាប័នមីក្រូហិរញ្ញវត្ថុទេ ដោយលាក់ទុកប្រើប្រាស់ផ្ទាល់ខ្លួនបង់តែការប្រាក់ធម្មតា.ដើម្បីបំភាន់ស្ថាប័នតែប៉ុណ្ណោះ ។ រីឯចំណុចប្រព្រឹត្តខុសមួយទៀតនោះគឺបានធ្វើឯកសារក្លែងធ្វើជាមានអតិថិជនខ្ចីប្រាក់តែការពិតពុំមានឈ្មោះអតិថិជនទាំងនោះបានខ្ចីពិតប្រាកដទេ គឺក្លែងបន្លំដើម្បីខ្ចីប្រាក់ពីស្ថាប័នយកទៅប្រើប្រាស់ផ្ទាល់ខ្លួន ហើយធ្វើជាសងប្រាក់ជូនស្ថាប័នមីក្រូហិរញ្ញវត្ថុអម្រឹតនេះវិញប្រចាំខែតាមរបៀបនៃការខ្ចី និងសងវិញធម្មតា ទំហំទឹកប្រាក់ដែលឈ្មោះកល្យាណ ពិសុទ្ធ បន្លំទុកដើម្បីប្រើប្រាស់ផ្ទាល់ខ្លួន ស្ថាប័នមីក្រូហិរញ្ញវត្ថុរកឃើញជំហានទី០១នោះចំនួន៧៣៥០០០០០រៀល(ចិតសិបបីលានប្រាំរយពាន់រៀលគត់)។ បន្ទាប់ពីមានហេតុការណ៍កើតឡើង ប្រធានសាខាមេក្រូហិរញ្ញវត្ថុអម្រឹតល្វាឯម បានមកដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីឲ្យចាត់ការចំពោះឈ្មោះកល្យាណ ពិសុទ្ធ តាមនីតិវិធីច្បាប់។
នៅចំពោះមុខសមត្ថកិច្ច.ឈ្មោះ.កល្យាណ ពិសុទ្ធ.បានសារភាពថា.ពិតជាបានប្រព្រឹត្តខុសដូចដែលក្នុងអង្គប្រជុំរបស់ស្ថាប័នខ្លួនពិតមែន។ ជនសង្ស័យបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង