បង្រ្កាបទីតាំងក្រុមអ្នកញៀនល្បែងជល់មាន់ និងអាប៉ោង បានរត់គេចខ្លួនបាត់អស់បន្សល់ទុកនូវវត្ថុតាងមួយចំនួន នៅកំពត

ស្រុកបន្ទាយមាស ៖ នៅថ្ងៃទី ១៥ខែកុម្ភៈឆ្នាំ ២០២២ វេលាម៉ោង ២ រសៀល កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស បានសហការណ៍ជាមួយ កម្លាំង ព្រ/ទ ខេត្តនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដឹកនាំដោយលោកវរសេនីយ៍ឯក លក ញ៉ាវ ស្នងការរង និងលោកវរសេនីយ៍ទោ នាក់ ឌឹម អធិការនគរបាលស្រុកបន្ទាយមាស បានចុះបង្ក្រាបទីតាំងជល់មាន់មួយកន្លែង ស្ថិតនៅភូមិស្រែព្រៃ ឃុំវត្តអង្គខាងត្បូងស្រុកបន្ទាយមាស ខេត្តកំពត ។ ពេលចុះដល់ទីតាំងក្រុមអ្នកញៀនល្បែងជល់មាន់ និងអាប៉ោង បានរត់គេចខ្លួនបាត់អស់បន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន : មាន់ជល់ចំនួន 5ក្បាល ចានអាប៉ោង១ ស៊ុដាក់មាន់ចំនួន 20 តុចំនួន២ បិនដាក់ទឹកកក 2 ប៉ាយូគី 1ផ្ទាំង ជញ្ជីង 1 កន្ត្រកដាក់មាន់ 7 កៅអីជ័រ 30 តង់ចំនួន 3 ម៉ូតូចំនួន 25 គ្រឿង និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត និងបានរុះរើ បំផ្លាញចោលទីតាំងសង្វៀនបញ្ជល់មាន់នេះ ហើយបានយកវត្ថុតាងខាងលើមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស ៕

អត្ថបទដែលជាប់ទាក់ទង