សុំលើកពេលឡាយវីដេអូសូមទោសជំនួសលោកប៉ា (គឺលោកឌួង ងៀប) ក្រោយតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន បណ្តោះអាសន្ននៅពន្ធនាគារ PJ

ភ្នំពេញ ៖ សុំលើកពេលឡាយវីដេអូសូមទោសជំនួសលោកប៉ា (គឺលោកឌួង ងៀប) ក្រោយតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន បណ្តោះអាសន្ននៅពន្ធនាគារ PJ។
ក្រោយតុលាការសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនលោក ឌួង ងៀប បណ្ដោះអាសន្ននៅពន្ធនាគារ នៅមុននេះបន្តិចលោក ឌួង ឆាយ បានប្រកាសសូមទោសឪពុកខ្លួន តាមរយៈការឡាយផ្ទាល់លើបណ្តាញសង្គមហ្វេសបុកនៅថ្ងៃស្អែកនេះ។
លោក ឌួង ងៀប ត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញនាំទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៤ ខែកុម្ភៈនេះ ពាក់ព័ន្ធនិងបទល្មើស «មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍ដែលអាចជួញដូរបាន» មានទឹកប្រាក់ប្រមាណ ១០លានដុល្លារ ដែលត្រូវបានប្ដឹង ដោយអ្នកវិនិយោគជនជាតិចិនតៃវ៉ាន់ និងបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ PJ ៕

អត្ថបទដែលជាប់ទាក់ទង