បុរសម្នាក់ កំពុងដេកក្នុងអង្រឹងក្រោមផ្ទះ ស្រាប់តែមានជនបង្ក ជិះម៉ូតូមកឈប់ រួចហើយចុះពីលើម៉ូតូ យកដំបងវាយ សង្ស័យជារឿងគំនុំ
ខេត្ត្តប៉ៃលិន៖ កាលពី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ មានករណីហិង្សាដោយចេតមានស្ថានទម្ងន់ទោស កើតឡើងនៅចំណុចភូមិអូរអណ្តូង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ជនរងគ្រោះ ឈ្មោះ លឹម សុខចំរើន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ កម្មករ ស្នាក់នៅភូមិអូរអណ្ដូង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសបែកក្បាលផ្នែកខាងឆ្វេង និងហើមជើង ខាងឆ្វេង) ។
-ជនបង្ក ឈ្មោះ ប៉ិល ភេទប្រុស មុខរបរ កម្មករ បច្ចុប្បន្នស្នាក់នៅភូមិថ្នល់ទទឹង ឃុំអូរអណ្តូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រត់គេចខ្លួន)។
នៅមុនពេលកើតហេតុ គាត់កំពុងដេកក្នុងអង្រឹងក្រោមផ្ទះស្រាប់តែមានជនបង្កជិះម៉ូតូមកឈប់រួចហើយចុះពីលើម៉ូតូយកដំបងវាយទៅលើជនរងគ្រោះជាច្រើនដំបងបណ្ដាយឲ្យត្រូវចំជើង និងក្បាលបែកចេញឈាម ក្រោយពីប្រព្រឹត្តិសកម្មភាពរួចជនបង្កបានជិះម៉ូតូគេចខ្លួនបាត់ទៅ ។
ករណី ជំនាស់ពាក្យសម្ដីគ្នានេះ ជាគំនុំកាលពីពេលយូរហើយ។
ករណីនេះ កម្លាំងជំនាញយុត្តិធម៌ស្រុកនិង ប៉ុស្តិ៍នគរបាលរដ្ឋបាលកំពុងស្រាវជ្រាវរកជនសង្ស័យមកអនុវត្តតាមច្បាប់៕