មនុស្សម្នាក់បាន-ស្លា-ប់ និងម្នាក់រងរបួសពេលកំពុងបើកម៉ូតូហើយត្រូវរថយន្តធុនធំដឹកថ្មបុក

ព្រះសីហនុៈ កាលពី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និងម្នាក់រងរបួស ពេលកំពុងបើកម៉ូតូ ហើយត្រូវរថយន្តធុនធំ ដឹកថ្ម បុក លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ១១១-១១២ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងរវាងរថយន្ត និងម៉ូតូ ដែលបើកបរក្នុងទិសដៅស្របគ្នា ពីភ្នំពេញទៅព្រះសីហនុ។ រថយន្តម៉ាក Scania ពណ៌ស ស្លាកលេខ កំពង់ស្ពឺ 3A-2565 ឯម៉ូតូម៉ាក Dream C125 ពណ៌ខ្មៅ ស្លាកលេខ កណ្តាល 1AB -2025 ។
អ្នកបើកបរម៉ូតូឈ្មោះ ប៉ាល់ ប៊យ ភេទប្រុស អាយុ១៦ឆ្នាំ (រងរបួស) មានទីលំនៅភូមិពោធិ៍កណ្តាល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជិះឌុបម្តាយបង្កើតឈ្មោះ ឆែម ស៊ីនឿន អាយុ៥៦ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ។ អ្នកបើកបររថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយសារក្រោយកើតហេតុ បានបើករថយន្តបន្តទៅមុខ រួចចុះរត់គេចខ្លួនបាត់ដោយទុករថយន្តចោល។
សមត្ថកិច្ចកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលា សហការជាមួយ កម្លាំងនគរបាល អធិការដ្ឋាននគរបាល ស្រុកកំពង់សីលា ចុះអន្តរាគមន៍ជួយ សម្រួលចរាចរណ៍ និងចាត់ចែងដោះស្រាយបន្តតាមនិតិវិធីច្បាប់៕

អត្ថបទដែលជាប់ទាក់ទង