យុវវ័យម្នាក់ បើកបរម៉ូតូក្នុងល្បឿនលឿន ទៅបុក ម៉ូតូលោក តា ម្នាក់ បណ្ដាលឲ្យលោក តា ដួលរងរបួសធ្ងន់ បាក់ជើងខាងឆ្វេង

ខេត្តប៉ៃលិន៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ កើតឡើងនៅនាទី ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចទល់មុខសណ្ឋាគាមាស សោភា ផ្លូវជាតិលេខ៥៧ ស្ថិតនៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្ដប៉ៃលិន បណ្ដាលឱ្យលោកតាម្នាក់រងរបួសធ្ងន់ (បាក់ជើងធ្វេង),ចំណែកម៉ូតូទាំង២គ្រឿងខូតខាតកម្រិតស្រាល) ។
សមត្តកិច្ចបានបន្តថាទី១-អ្នកបង្កមានឈ្មោះ ស្រឹម សោភ័ណ្ឌ ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស (រងរបួសស្រាល)រស់នៅភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត១G-៦៣៧១ ។
ទី២-ជនរងគ្រោះ ឈ្មោះ សួស សុន ភេទប្រុស អាយុ៦៧ឆ្នាំ រស់នៅភូមិវត្ត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក ហុងដាឌ្រីម ពណ៍ខ្មៅ សេរីឆ្នាំ២០០៥ ពាក់ផ្លាកលេខ ប៉ៃលិន១A-៤៩០៨ រងរបួសបាក់ជើងធ្វេង។

មូលហេតុ បណ្តាលមកពីកត្តាមនុស្សបើកបរមិនគោរពផ្លូវអាទិភាព បើក
បរក្នុងល្បឿនលឿន។ កម្លាំងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍នៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បានចុះវាស់វែងរួច ម៉ូតូទាំងពីរគ្រឿង ត្រូវបានយកទៅរក្សាទុក្ខនៅអធិការដ្ឋាន
នគរបាលក្រុងប៉ៃលិន រង់ចាំការដោះស្រាយនៅពេលក្រោយ៕

អត្ថបទដែលជាប់ទាក់ទង