រឿងគួរឲ្យរន្ធត់ណាស់ ! សម្រាប់តារាចម្រៀងលោក អៀម វណ្ណី និងក្រុមគ្រួសារ (លោកឪពុកជាទីស្រលាញ់ទើបចូលមន្ទីពេទ្យវះកាត់មិនដល់ ២ថ្ងៃផង ស្រាប់តែភរិយាបានជួបគ្រោះថ្នាក់ចរាចរណ៍)
ភ្នំពេញ ៖ បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀង អៀម វណ្ណី កាលពីថ្មីៗនេះបានលើកឡើងថាដោយសារបញ្ហាជំងឺឪពុកជាទីស្រលាញ់របស់លោកកាន់តែធ្វើទុក្ខនោះលោក និងក្រុមគ្រួសារក៏បានបញ្ជូនគាត់មកមន្ទីរពេទ្យដើម្បីព្យាបាលនិងវះកាត់ជំងឺដុះសាច់នៅក្នុងតម្រងនោម។
នេះជារឿងដែលគួរឲ្យរន្ធត់ណាស់សម្រាប់តារាចម្រៀងប្រុសលោក អៀម វណ្ណី និងក្រុមគ្រួសារ ខណៈដែលលោកឪពុកជាទីស្រលាញ់ទើបចូលមន្ទីពេទ្យវះកាត់មិនដល់ ២ថ្ងៃផង ស្រាប់តែភរិយាបានជួបគ្រោះថ្នាក់ចរាចរណ៍ត្រូវចូលសង្គ្រោះបន្ទាន់ថែមទៀត។
លោក អៀម វណ្ណី និយាយបន្តថា ជាលទ្ធផលនៃការវះកាត់នោះគឺទទួលបានជោគជ័យ ដោយអរគុណបងប្អូនដែលបានសួរសុខទុកឪពុករបស់ខ្លួន។
លោកថា “អធ្យាស្រ័យផង ដែលខ្ញុំមិនបានតប ព្រោះជាប់បើកឡានមកពីបន្ទាយមានជ័យទើបមកដល់គាត់វះរួចរាល់បានជោគជ័យហើយ(សាច់ដុះក្នុងតម្រងនោម) ដោយឡែកស្រាប់តែនៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នំា២០២២នេះ លោក អៀម វណ្ណី បានបង្ហោះសារយ៉ាងភ្ញាក់ផ្អើល និងរន្ធត់មួយទៀតដោយភ្ជាប់ និងរូបភាពភរិយាដែលជួបគ្រោះថ្នាក់ចរាចរណ៍ថាឆាប់ជាអូនសម្លាញ់។ បើតាមការបញ្ជាក់ពេលនេះភរិយាលោក អៀម វណ្ណី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ៕