លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា……
ភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកថា៖ សម័យនេះហើយនៅមានជនបែបនេះទៀត! ។
លោកអធិការបានគូសបញ្ជាក់ថា “ព្រឹកមិញភ្ញាក់ពីដេក មានប្រជាពលរដ្ឋម្នាក់ខលមកខ្ញុំបាទ សួរថា តើលោកអធិការមែនទេ ខ្ញុំថា បាទហ្នឹងហើយ! គាត់ថាមានបុរសម្នាក់យកឈ្មោះលោកអធិការប្រើ ដើរទារលុយបងប្អូនពលរដ្ឋស្លូតត្រង់ តាមកន្លែងរកស៊ីរបស់ពួកគាត់ ខ្ញុំបាទឆ្លើយវិញថា ខ្ញុំអត់មានជំនួយការអីទេ (គេបោក) ហើយក៏មិនបានប្រើបុគ្គលណាម្នាក់ដើរទារលុយទាកាក់អីដែរ” ។
បន្ថែមពីនេះ លោកអធិការបានសង្កត់ធ្ងន់ថា បើបងប្អូនណា មានបុគ្គលណា យកឈ្មោះខ្ញុំបាទទៅប្រើខុសច្បាប់ សូមមេត្តាជួយថតរូបវា ឬទាក់ទងមកខ្ញុំបាទ 012 932 666
ខ្ញុំបាទ នឹងផ្តល់ជារង្វាន់លើកទឹកចិត្ត៕