ដឹងការពិតហើយ! ក្នុងករណីមានរថយន្តលិចស៊ីសRX300មួយគ្រឿង មកចតក្នុងបរិវេណវត្តត្រពាំងព្នៅ អស់រយៈពេល២ថ្ងៃ១យប់ ស្ថិតក្នុងភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ÷ នៅរសៀល ថ្ងៃទី ១៧ ខែ កុម្ភះ ឆ្នាំ ២០២២ ក្រោយពីរអង្គភាពសារព័ត៌មានយើងបានធ្វើការផ្សព្វផ្សាយក៌ដូចជាជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានក៌ដូចជាថ្នាក់ខេត្តជាពិសេសនោះបងប្អូនក្នុងបណ្តាញសង្គមហ្វេសប៊ុកបានធ្វើការស៊ែរចែករំលែកតៗគ្នាផងនោះ បានផ្តល់ជាព័ត៌មានខាងលើនេះ ដឹងដល់ម្ចាស់ដើមរថយន្តក៏បានចុះមកដល់កន្លែងទីតាំងរថយន្តតែម្តង។
យោងតាមរបាយការណ៌របស់សមត្ថកិច្ចជំនាញបានឲ្យអង្គភាពសារព័ត៌មានយើងដឹងថា រថយន្តដែលយកមកទុកចោលក្នុងបរិវេណវត្តត្រពាំងព្នៅនោះមានម៉ាក លិចស៊ិស RX300ពណ៌ទឹកមាសឆ្នាំ ២០០១មានស្លាកលេខ(( ភ្នំពេញ 2-AY-9562)) ជាកម្មសិទ្ធរបស់ឈ្មោះ ពៅ ធា រ៉ាន់ភេទប្រុសអាយុ៣៥ឆ្នាំនៅភូមិវិហារខ្ពស់ឃុំវាំងចាស់ស្រុកឧដុង្គខេត្តកំពង់ស្ពឺ។
យោងតាមប្រភពដ៌ដែលបានបន្តទៀតថា រថយន្តមួយគ្រឿងនេះ គាត់បានជួលទៅឲ្យម្ចាស់ក្រុមឱសថមួយមានឈ្មោះ កង គឹមឡាងភេទស្រីអាយុ២៣ឆ្នាំ រស់នៅទំនប់គួរស្រូវក្នុងរាជធានីភ្នំពេញក្នុងតម្លៃមួយខែ ៥០០ដុល្លាអាមេរិក ម្ចាស់រថយន្តខាងលើបានបញ្ជាក់បន្ថែមទៀតថា មួយរយះពេលកន្លងមកថ្មីៗនេះ អ្នកជួលឈ្មោះកងគឹមឡាងនេះមិនបានបង់ថ្លៃជួលរថយន្តខាងលើនេះចំនួន២ខែមកហើយវាស្មើរនិងទឹកប្រាក់ចំនួន១០០០ដុល្លា ដោយមានការយល់យោគនិងរាប់អានផងនោះគាត់មិនបានដករថយន្តមកវិញទេគឺឲ្យយកទៅជួលបន្តទៀតរហូតមានរឿងរ៉ាវបែបនេះតែម្តង ។
ម្ចាស់រថយន្តបានបញ្ជាក់ថា គាត់មិនចង់ប្តឹងផ្តល់ឃាត់រថយន្តអីនោះទេសុទ្ធតែស្គាល់គ្នា គាត់សុំយកតែរថយន្តទៅវិញតែប៉ុណ្ណោះ។ ដោយឡែកយោងតាមបុរស២នាក់ដែលជាអ្នកលក់និងអ្នកផ្សព្វផ្សាយឲ្យក្រុមហ៊ុនសូមមិនបញ្ចេញឈ្មោះ បានឲ្យអង្គភាពយើងដឹងមុនពេលកើតហេតុដឹងថា ពួកគាត់មានគ្នា៥នាក់ប្រុសទាំងអស់មានមុខរបរដើរលក់និងផ្សព្វផ្សាយឱសថឱ្យក្រុមហ៊ុនបានធ្វើដំណើរតាមដងផ្លូវជាតិលុះមកដល់ភូមិស្នួលឃុំអមលាំងស្រុកថ្ពងខេត្តកំពង់ស្ពឺនៅមុខវត្តត្រពាំងព្នៅរថយន្តខាងលើក៌បានខូចបន្តទៅមុខលែងរួចពួកគាត់ក៌សម្រេចចិត្ត រុញរថយន្តដាក់ក្នុងបរិវេណវត្តខាងលើនេះតែម្តងទៅ ។ គួរបញ្ជាក់ផងដែរថាក្រុមដើរលក់ឱសថទាំង៥នាក់នេះដោយខ្វះពិចារណាឲ្យបានដិតដល់ផងនោះខ្លះបែងចែកគ្នាខ្លះទៅដេកនៅខេត្តកំពង់ឆ្នាំងខ្លះទៀតទៅដេកនៅផ្ទះជួលផ្សារលីយ៉ុងផាត់ដោយពុំបានជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានឬអ្នកនៅកន្លែងទុករថយន្តនោះទេអស់រយះពេល២ថ្ងៃ១យប់ទើបមានការភ្ញាក់ផ្អើលឆោឡោបែបនេះទៅ។
ក្រោយកើតហេតុ ដោយមានការយកចិត្តទុកដាក់ពីរអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ស្រុកនិងថ្នាក់ខេត្តបានចាត់កម្លាំងជំនាញទាំងពីរប្រភេទក្នុងស្រុកថ្ពងរួមទាំងកម្លាំងប៉ុស្តិ៍នគរបាលឃុំអមលាំងឲ្យចុះទៅត្រួតពិនិត្យលើឯកសារពាក់ព័ន្ធនិងរថយន្តខាងលើរួចប្រគល់រថយន្តជូនទៅម្ចាស់ដើមគេវិញផងដែរ ៕