វេជ្ជបណ្ឌិតមួយរូប សង្ស័យទូចចិត្តជំងឺរ៉ាំរ៉ៃប្រចាំកាយ ជិះកង់មកលោតទឹកសម្លាប់ខ្លួន នៅស្ពានកាលពីពីរថ្ងៃមុន ត្រូវបានប្រទះឃើញហើយ

ភ្នំពេញ: ប្រទះឃើញសាកសពនេះ បានកើតឡើងកាលពី រសៀលថ្ងៃទី១៧ខែកុម្ភ:ឆ្នាំ២០២២ ចំណុចក្នុងទឹកទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពបុរសនេះ ឈ្មោះ ថុង បូរ៉ា អាយុ៤៤ឆ្នាំ មុខរបរជាវេជ្ជបណ្ឌិតផ្នែកផ្តល់ឈាមនៃមន្ទីរពេទ្យមួយមានកូន៣នាក់ក្នុងបន្ទុកនិងមានទីលំនៅម្តុំក្បែរវត្តនាគវ័ន្តក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
បុរសនេះមានជំងឺរ៉ាំរ៉ៃប្រចាំកាយនឹងបានជិះកង់ចេញក្រៅផ្ទះ ដើម្បីហាត់ប្រាណកាលពីព្រលឹមថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២២ ហើយបាត់មិនឃើញត្រឡប់ចូលផ្ទះវិញទើបក្រុមគ្រួសារភ័យស្លន់ស្លោចេញដើររកក្រោយមកក៏បានមកសួរសមត្ថកិច្ចប៉ុស្តិ៍ចង្វារក៏បានប្រទះឃើញកង់១នឹងស្បែកជើង១គូ របស់ជនរងគ្រោះដែលសមត្ថកិច្ចបានឃើញនៅលើស្ពានជ្រោយចង្វារនៅព្រឹកនោះដែរហើយក៏ប្រមូលយកទៅរក្សាទុកនៅប៉ុស្តិ៍រងចាំសាច់ញាត់មកយកត្រឡប់ទៅវិញ។ លុះសាច់ញាតិបានស្គាល់កង់នឹងស្បែកជើងរបស់ជនរងគ្រោះពិតប្រាកដ ហើយក៏ជួលអ្នកជ្រមុជទឹកជនជាតិខ្មែរចាមឲ្យជួយមុជរាវរកដែរតែមិនឃើញរហូតដល់ម៉ោងប្រមានជា៤រសៀលថ្ងៃទី១៧ខែឆ្នាំដដែល ទើបគេប្រទះឃើញសាកសពអណ្តែតក្នុងទឹកទន្លេសាបក្នុងសង្កាត់ជ្រោយចង្វារ ក៏ជួលទូកឲ្យទាញសាកសពមកខាងដើម្បីងាយស្រួលសមត្ថកិច្ចជំនាញធ្វើការពិនិត្យ។ សមត្ថកិច្ចពីនិត្យរួចរាលហើយក៏ប្រគល់សពឲ្យក្រុមគ្រួសារដឹកទៅធ្វើបុណតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង