ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចបង្ក្រាប និងធ្វើការដកហូតបានគ្រឿងញៀន ជិត៥គីឡូក្រាម

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។ការបង្ក្រាបនិងធ្វើការដកហូតបានគ្រឿងញៀន ជិត៥គីឡូក្រាមនៅរាជធានីភ្នំពេញ។

គួររំលឹកថានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅវេលាម៉ោង ៣ និង៣០នាទី កម្លាំងជំនាញ(ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ពុធ ស៊ុនរស្មី នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចហាងលក់បាយ ផ្លូវលេខ៩០ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថន ពុទ្ធារិទ្ធ ហៅ ស្វិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិ ខ្មែរ ព្រមទាំងចាប់យកវត្ថុតាងរួមមាន :
-អ៊ិចស្តាស៊ី (MDMA)ទម្ងន់សុទ្ធ ៣៣៦.៧៤ក្រាម
-មេតំហ្វេតាមីន(ICE)ទម្ងន់សុទ្ធ ៦៥៩.៦៥ក្រាម
-កេតាមីន(KETAMIN)ទម្ងន់សុទ្ធ ២៨៥៥.៩៨ក្រាម។
-នីមេតាហ្សេប៉ាម(NIMETAZEPAM)ទម្ងន់សុទ្ធ ២៦១.៣៦ក្រាម។
សរុប ៤ គ.ក្រ ១៧២.៦៥ក្រាម
ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញបន្តតាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង