បញ្ជូនជនសង្ស័យជាឪពុកចុង ចាប់រំលោភកូនស្រីដើម ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីការឃុំខ្លួនហើយ
បន្ទាយមានជ័យ: នៅថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២២ បញ្ជូនជនសង្ស័យជាឪពុកចុងចាប់រំលោភកូនស្រីដើមនោះទៅអោយសាលាដំបូងខេត្តបន្ទាយមានជ័យចេញដីការឃុំខ្លួនហើយ ។
ជនសង្ស័យជាឪពុកចុងឈ្មោះ ខាន់ សាវុធ អាយុ ៤០ ឆ្នាំ នៅភូមិសូភីជើង ឃុំសូភី ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ចំណែកកូនស្រីដើមជាអនិតិជននោះមានឈ្មោះ សវសអ អាយុ១៥ឆ្នាំ រស់នៅក្នុងបន្ទុក ។
ចុងក្រោយ ក៍បែករឿងល្មើសនេះ គឺជនរងគ្រោះនិងម្តាយ រួមទាំងជនសង្ស័យ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ បាននាំគ្នាទៅលេងកូនប្រុសម្នាក់ទៅទៀតដែលបួសនៅវត្ត ភ្នំដី ឃុំតាគង់ ស្រុកម៉ាឡៃ ។ ពេលត្រឡប់មកវិញតាមផ្លូវពេលយប់ ក៏នាំគ្នាសុំផ្ទះរបស់ឈ្មោះប៉ុច ភេទប្រុស នៅភូមិគុត្តសត ឃុំគុត្តសត ស្រុក អូរជ្រៅ ដើម្បីស្នាក់នៅមួយយប់ ។
ក្រោយពីហូបបាយពេលល្ងាចរួច នាព្រលប់នោះ ម្តាយជនរងគ្រោះបានចេញមកអង្គុយលេងក្រៅផ្ទះ ។ ជនសង្ស័យបានឆក់ឱកាសចូលទៅចាប់កូនដើមរងគ្រោះរំលោភ តែនាងស្រែក ។ពេលនោះម្តាយនាងមកទាន់ក៏កើតរឿងប្រតាយប្រតប់គ្នា ។
ជនសង្ស័យ ក៏សារភាពប្រាប់ប្រពន្ធចុង ដែលជាម្តាយកូនដើមឬក្មេងស្រីរងគ្រោះនូវការពិតថា តាមពិតខ្លួនបានលួចរួមរក្សនឹងនាងជាច្រើនដងតាំងពីឆ្នាំ២០១៩មក ។
ពេលលឺដូច្នោះ ម្តាយក្មេងរងគ្រោះក៏បានលួចហៅទូរស័ព្ទនិងដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគុត្តសតៗឃាត់ខ្លួនជនសង្ស័យមកសួរនាំ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័ឈ្មោះ ខាន់ សាវុធ បានសារភាពថា ខ្លួនពិតជាបានលួងលោមផង ចាប់បង្ខំផងរំលោភកូនស្រីដើមរបស់ខ្លួនជាច្រើនដង ពិតប្រាកដមែនតាំងពីឆ្នាំ២០១៩ ។
មូលហេតុដែលរក្សាយ៉ាងស្ងាត់រឿងនេះ គឺមកពីខ្លួនបានគម្រាមសម្លាប់ចោលទាំងកូនស្រី ទាំងម្តាយឬនរណាក៏ដោយ អោយតែដឹងរឿងនេះ ។
ចំណែកក្មេងស្រីរងគ្រោះក៏បានបំភ្លឺដូចដែលពាក្យឪពុកចុងរបស់នាងបានសារភាពដែរ.។ ហើយនាងលាក់បាំងរឿងនេះ ព្រោះខ្លាចឪពុកចុងចិត្តពាល ល្មោភកាមនេះសម្លាប់អសារបង់ទាំងនាង ទាំងម្តាយ តាំងពីរយៈពេល០២ឆ្នាំហើយ ។
លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានអោយដឹងថា៖ ដោយផ្អែកលើបណ្តឹងម្តាយក្មេងស្រីរងគ្រោះ និងការបំភ្លឺពីក្មេងរងគ្រោះ ព្រមទាំងចម្លើយសារភាពរបស់ជនសង្ស័យ សមត្ថកិច្ចនគរបាលជំនាញរបស់លោកបានរៀបចំសំណុំរឿងនិងបញ្ជូនខ្លួនទៅសាលាដំបូងដើម្បីចាត់ការតាមនិតិវិធីហើយ គឺចាប់ដាក់គុក ៕