ស្រឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្ន នៅថ្ងៃទី២១នេះ

ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹងថា ស្រឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ ក្នុងព្រំប្រទល់ខណ្ឌចំការមន និងខណ្ឌច្បារអំពៅ នឹងដាក់ឲ្យដំណើរការបណ្តោះអាសន្នចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ។
រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចដាក់ឲ្យដំណើរការជាបណ្តោះអាសន្ន ស្រឡាងចម្លងកោះពេជ្រ-កោះនរា ឆ្លងកាត់ទន្លេបាសាក់ក្នុងព្រំប្រទល់ខណ្ឌចំការមននិងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញចាប់ពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២តទៅ ដោយ ធ្វើការចម្លង ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៧យប់ ជារៀងរាល់ថ្ងៃ ។ សូមបងប្អូនប្រជាពលរដ្ឋ ចូលរួមធ្វើដំណើរតាមស្រឡាងចម្លងនេះដើម្បីកាត់បន្ថយការកកស្ទះចរាចរនៅលើដងស្ពាន ព្រះមុនីវង្ស ៕

អត្ថបទដែលជាប់ទាក់ទង