បុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿន ជ្រុលទៅបុកឃឿនថ្មពេញទំហឹង បណ្តាលឱ្យដួល–បោ-ក-ក្-បា-ល-ស្លា-ប់

ភ្នំពេញ: នា រសៀល ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនជ្រុលទៅបុកឃឿនថ្មពេញទំហឹង បណ្តាលឱ្យដួលបោកក្បាលស្លាប់ នៅចំណុចរង្វង់មូលវត្តភ្នំ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ព្រះនរោត្តម ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សុខ ជា ភេទប្រុស អាយុ ៣៥ឆ្នាំ មានស្រុកកំណើត នៅសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-6070 ។
សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ ធ្វើកំណត់ហេតុប្រគល់ម៉ូតូ និងសពឱ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង