ផ្លូវសម្រាប់ទោចក្រយាន (កង់)ត្រូវបានសិក្សាសាងសង់ឡើង ដើម្បីចូលរួមចំណែកក្នុងការសម្រួលចរាចរណ៍ក្នុងទីក្រុង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរ
ខេត្តសៀមរាប៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ផ្លូវសម្រាប់ទោចក្រយាន (កង់)ត្រូវបានសិក្សាសាងសង់ឡើងដើម្បីចូលរួមចំណែកក្នុងការសម្រួលចរាចរណ៍ក្នុងទីក្រុង ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកលំហែរកម្សាន្ដផងដែរ។
គំនូសសញ្ញាក្នុងរូបភាពនេះបង្ហាញពីផ្លូវសម្រាប់ទោចក្រយាន ( COMPULSORY BICYCLE TRACK )៖ គំនូសសញ្ញានេះ តម្រូវសម្រាប់តែទោចក្រយាន (កង់) ធ្វើចរាចរប៉ុណ្ណោះ ។ សូមបញ្ជាក់ថាផ្លូវដែលមានគំនូសសញ្ញានេះ មិនអនុញ្ញាតឱ្យយានយន្តធ្វើចរាចរ ចត ឬឈប់ ឬប្រើប្រាស់សម្រាប់តែប្រយោជន៍បុគ្គលផ្ទាល់ខ្លួនឡើយ។ គំនូសសញ្ញាក្នុងរូបភាពនេះមានទីតាំងស្ថិតនៅក្រុងសៀមរាប នៃខេត្តសៀមរាប។
ការបែងចែកឱ្យមានផ្លូវសម្រាប់ទោចក្រយាន (កង់) គឺជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមការអភិវឌ្ឍរបស់សង្គមជាតិ។
ក្នុងនាមក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ ព្រមទាំងចូលរួមថែរក្សាផ្លូវថ្នល់ និងប្រើប្រាស់ដីចំណីផ្លូវតាមគន្លងឱ្យបានត្រឹមត្រូវ។
ជាមួយគ្នានេះដែរ ស្នើសុំការសហការពីបងប្អូនប្រជាពលរដ្ឋក្នុងការរាយការណ៍ពីបញ្ហាផ្លូវថ្នល់ដែលត្រូវជួសជុលថែទាំ ក៏ដូចជាករណីឃើញមានគំនូសសញ្ញាចរាចរណ៍រលុប ឬផ្លាកសញ្ញាមានការបាក់បែក ដោយធ្វើការរាយការណ៍រយៈកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) ដើម្បីអាចឱ្យមន្រ្តីជំនាញចាត់វិធានការទាន់ពេលវេលា៕