សម្តេចក្រឡាហោម ស ខេង តែងតាំងឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ជានាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត

(ស្វាយរៀង)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរ និងតែងតាំង លោកឧត្តមសេនីយ៍ត្រី ខាត់ សារ័ត្ន ពីអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ ទៅជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត ការិយាល័យច្រកទ្វារព្រំដែនអន្តរជាតិ នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួសលោកវរសេនីយ៍ឯក ម៉ម យ៉យ ដែលត្រូវចូលនិវត្តន៍។
នេះបើតាមប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ៕

អត្ថបទដែលជាប់ទាក់ទង