ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង៥៥២នាក់ (ករណីនាំចូល១៣នាក់ និងសហគមន៍៥៣៩នាក់), ជាសះស្បើយ២៨៥នាក់ និងមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ទេ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដថ្មី ប្រភេទអូមីក្រុងចំនួន ៥៥២នាក់ ក្នុងនោះករណីនាំចូលចំនួន១៣នាក់ និងឆ្លងក្នុងសហគមន៍៥៣៩នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន២៨៥នាក់ និងមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២៥,៧៥៣នាក់, អ្នកជាសះស្បើយសរុបចំនួន១២០,១៦៥នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕

អត្ថបទដែលជាប់ទាក់ទង