ឃាត់ខ្លួនបុគ្គលិក ០២នាក់ ករណីលួចថ្នាំពេទ្យ

ភ្នំពេញ: នៅថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២២ កម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលអូឡាំពិក ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពីបទ៖ អំពើលួច ( ថ្នាំពេទ្យ ) ប្រព្រឹត្តិនៅចំណុចផ្ទះលេខ៣០០Eo ផ្លូវលេខ២៨៤ ភូមិ២ ក្រុមទី៧ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង កាលពីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ វេលាម៉ោង១៨និង១០នាទី ។
ជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ព្រឿន ឌីណា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិក ។
២-ឈ្មោះ ប្រាក់ បារាំង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូន ។
វត្ថុតាងចាប់យក៖ ថ្នាំពេទ្យ ម៉ាក់YasMin ចំនួន១៥ប្រអប់តូច ។
ជនរងគ្រោឈ្មោះ អ៊ុង រស្មី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ:លក់ថ្នាំពេទ្យ ។
ជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕

អត្ថបទដែលជាប់ទាក់ទង