លោកជំទាវ ម៉ែន ចិន្តា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី និង លោកជំទាវ យឹម ឆៃលីន បានចែកអំណោយ ជូន ប្រជាពលរដ្ឋ ចំនួន២០០គ្រួសារ នៅសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ !!!
នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចដីចំការស្វាយ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប មាន រៀបចំកម្មវិធីចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២០០គ្រួសារ មកពីភូមិទាំង៤ ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាព លោកជំទាវ ម៉ែន ចិន្តា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និង លោកជំទាវ រួមនិងក្រុមការងារ ក្នុងនោះក៏មានការអញ្ជើញចូលរួមជាមួយ អាជ្ញាធរសង្កាត់ ភូមិ យុវជនសង្កាត់ ។
អំណោយដែលចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដោយ១គ្រួសារ ទទួលបាន មី១កេស ត្រីខ ១យួរ , ទឹកដោះគោខាប់៤កំប៉ុង , ថ្នាំដុសធ្មេញ១ប្រអប់ ច្រាសដុសធ្មេញ១ សាប៊ូ១ដុំ , ផ្លែក្រូច១កេស ,បាយឆា ១ប្រអប់ និងថវិកា ២ម៉ឺនរៀល ។
សរុបអំណោយរួមៈ មីជាតិ ២០០កេស , ទឹកដោះគោខាប់ ៨០០កប៉ុង , ត្រីខ ២០០យួរ ,ថ្នាំដុសធ្មេញ ២០០ប្រអប់ ច្រាស់ដុសធ្មេញ២ សាប៊ូដុសខ្លួន ២០០ដុំ និងថវិកា ៤.០០០.០០០រៀល ។
+ហើយអំណោយខាងលើនេះទទួលបានពី៖
1/ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន៖ មីជាតិ ២០០កេស , ទឹកដោះគោខាប់ ៨០០កប៉ុង , ត្រីខ ២០០យួរ ,ថ្នាំដុសធ្មេញ២០០ ច្រាស់ដុសធ្មេញ២ សាប៊ូដុសខ្លួន ២០០ដុំ និងថវិកា ៤.០០០.០០០រៀល ។
2/ ហាងលក់ផ្លែឈើស្រស់២៤ម៉ោង៖ ផ្លែក្រូច ២០០កេស
3/ម្ចាស់ហាងបាយឆាសៀងហៃ៖ បាយឆា ២០០ប្រអប់
ក្នុងកម្មវិធីនេះដែរ ក្រុមការងាររបស់ លោកជំទាវ ម៉ែន ចិន្តា និងស្វាមី តំណាង ឯកឧត្តម ហ៊ុន ម៉ានី និងលោកជំទាវ យឹម ឆៃលីន ៤.០០០.០០០រៀល និងម្ចាស់ហាងពូខ្មៅជ្រូក កណ្ដុរអាំងឆ្ងាញ់ ២.០០០.០០០រៀល ជូនដល់៖
+រដ្ឋបាលសង្កាត់ ចំនួន ៣លានរៀល
+ប្រជាការពារ ចំនួន ១លានរៀល
+ យុវជនសង្កាត់ ចំនួន ១លានរៀល ៕